ខេត្ត​ឧត្ដរមានជ័យ បើក​យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ AstraZeneca​ ជូនអតីតយុទ្ធជន (សមាជិក ស.អ.ក)

ចែករំលែក៖

ខេត្ត​ឧត្ដរមានជ័យ​៖​ លោក ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធាន​កិត្តិយស​សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត​ឧត្ដរមានជ័យ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជា​អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃព្រហស្បតិ៍​ទី​១២​ ខែសីហា​ ឆ្នាំ​២០២១នេះ​ បានអញ្ជើញបើក​យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ( ដូសជំរុញ Vaccine AstraZeneca) ជូនអតីតយុទ្ធជន (សមាជិក ស.អ.ក) ក្នុងខេត្ត​ឧត្ដរមានជ័យ​ នៅមន្ទីរពេទ្យ​បង្អែកស្រុក​អន្លង់វែង​។​

នាឱកាសនោះ​ លោក​អភិបាលខេត្ត​ និងអតីតយុទ្ធជន បានគោរពថ្លែងអំណរគុណសម្តេចតេជោ យ៉ាងជ្រាលជ្រៅចំពោះការប្រឹងប្រែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ ក៏ដូចជាអតីតយុទ្ធជន។

ជាមួយគ្នានេះ​ លោក​អភិបាលខេត្ត​ ក៏បានធ្វើការ​អំពាវនាវដល់បងប្អូនអតីតយុទ្ធជន ក៏ដូចជាប្រជាពលរដ្ឋទាំងទាំងអស់កុំភ្លេចអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល​៣កុំ និង៣ការពារ បើទោះបីជាយើងបានទទួលចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញយ៉ាងណាក៏ដោយ ខណៈជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី ប្រភេទដែលតា (Delta) នៅតែបន្តឆ្លងដល់យើងគ្រប់ពេលវេលា ប្រសិនបើយើងធ្វេសប្រហែស និងមើលងាយស្ថានការណ៍នោះ៕ ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print