ខេត្តបាត់ដំបង, ហេតុអ្វីនៅតែមានចរិតបំពានច្បាប់ ! ដឹងហើយឬហៅថាខេត្តបាត់ដំបងទាំងមូល ត្រូវបានឆ្លងរាលដាលនូវជំងឺកូវីដ19 និងវីរុសប្រភេទ ដែលតា (Delta) ហើយថ្មីៗនេះរដ្ឋបាលសាលាខេត្តបានចេញសេចក្តីជូនដំណឹងពាក់ព័ន្ធទៅនឹងការបិទ ធ្វើអាជីវកម្ម ក៏ដូចជាបិទផ្សារចំនួន ៥៩ ផ្សារក្នុងខេត្តបាត់ដំបងទាំងមូល ។ ទីបំផុតម្ចាស់ ! ហាងខារ៉ាអូខេយីហោ(ប្រូ)ស្ថិតក្នុងភូមិនំក្រៀប សង្កាត់ព្រែកព្រះស្តេច ក្រុង-ខេត្តបាត់ដំបង បើកបំពានច្បាប់ ឲ្យភ្ញៀវចូលរាំច្រៀងផឹកស៊ីសប្បាយក្នុងហាងខារ៉ាអូខេឈានដល់កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងបង្ក្រាបបានក្នុងបទល្មើសជាក់ស្ដែង។
សូមបញ្ជាក់ថា, នៅម៉ោង២៣ និង៣០នាទីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ នៅចំណុចហាងខារ៉ាអូខេយីហោ(ប្រូ)ស្ថិតក្នុងភូមិនំក្រៀប សង្កាត់ព្រែកព្រះស្តេច ក្រុង-ខេត្តបាត់ដំបងត្រូវបានកម្លាំងជំនាញ .អហខេត្ត បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០៦ នាក់ក្នុងនោះរួមមាន:
១-ឈ្មោះ វ៉ាន់ វុឌ្ឍី ភេទ ប្រុស អាយុ ៤៧ ឆ្នាំ មុខរបរ ម្ចាស់ហាងខារ៉ាអូខេ ទីលំនៅ ដូចខាងលើ។
២-ឈ្មោះ អ៊ូ ស្រីមិច ហៅ ស្រីពៅ ភេទ ស្រី អាយុ ២៥ ឆ្នាំ មុខរបរ បុគ្គលិកខារ៉ាអូខេ
៣-ឈ្មោះ សាវី ស៊ីម៉ូនឧស្សាហ៍ ភេទ ប្រុស អាយុ ២៨ ឆ្នាំ មុខរបរ គ្មាន ទីលំនៅភូមិ ចំការឬស្សី សង្កាត់ ព្រែកព្រះស្តេច ក្រុង បាត់ដំបង
៤-ឈ្មោះ ឡាយ សិលា ភេទ ប្រុស អាយុ ២២ ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន ទីលំនៅភូមិ ទួលល្វាង ឃុំ អូរដំបង២ ស្រុក សង្កែ ខេត្ត បាត់ដំបង
៥-ឈ្មោះ រីន សំរិទ្ឋ ភេទ ប្រុស អាយុ ២៦ ឆ្នាំ វិស្វករ ទីលំនៅភូមិ ទួលល្វាង ឃុំ អូរដំបង២ ស្រុក សង្កែ ខេត្ត បាត់ដំបង
៦-ឈ្មោះ ផាន់ ចំណាន់រស្មី ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ គ្មាន ទីលំនៅភូមិ បែកចានថ្មី សង្កាត់ ព្រែកព្រះស្តេច ក្រុង បាត់ដំបង ។
ដែលបានធ្វើសកម្មភាពផឹកស៊ីនិងច្រៀងក្នុងបន្ទប់ ខារ៉ាអូខេ។
សមត្ថកិច្ចបញ្ជាក់ថា, ចាប់យកវត្ថុតាង÷
-ទូរស័ព្ទដៃ០៣ គ្រឿង
បច្ចុប្បន្ន: ជនសង្ស័យកំពុងឃាត់ខ្លួននៅទីបញ្ជាការអាវុធហត្ថខេត្តដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕