អាជ្ញាធរខេត្តឧត្ដរមានជ័យ ទទួលអំណោយពីសប្បុរសជន សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្ត​ឧត្ដរមានជ័យ៖ លោក ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្តឧត្ដរមានជ័យ នាថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញទទួលអំណោយមនុស្សធម៌ ពីលោក លី រ័ត្នមុន្នី និងភរិយា, លោក វីន ណន និងភរិយា និងលោកអ៊ុន សារ៉ន និងភរិយា ដែលបានឧបត្ថម្ភជូនរដ្ឋបាលខេត្ត នូវអង្ករ ៣០០គីឡូក្រាម, ទឹកសុទ្ធ ៤០យួរ, មី ២០កេសតូច, ទឹកស៊ីអ៊ីវ ២០ យួរ, ត្រីខ ២០យួរ,អាល់កុល ៦០លីត្រ, ម៉ាស់ចំនួន ២០ប្រអប់ស្មើរនឹង ១០០០បន្ទះ និងថវិកា១.៤០០.០០០ រៀល (មួយលានបួនសែនរៀល) សម្រាប់ប្រើប្រាស់ ក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ ជំងឺកូវីដ-១៩ ក្នុងខេត្តឧត្ដរមានជ័យ។

លោក ប៉ែន កុសល្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជនលោក លី រ័ត្នមុន្នី និងភរិយា, លោក វីន ណន និងភរិយា និងលោកអ៊ុន សារ៉ន និងភរិយា ដែលចូលរួមសហការ និងឧបត្ថម្ភគាំទ្រ ដល់រាជរដ្ឋាភិបាល ជាក់ស្តែង នាថ្ងៃនេះបានជួយដល់អាជ្ញាធរខេត្តឧត្ដរមានជ័យ ក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ ជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតទូទាំងប្រទេស ក៏ដូចជាសកលលោក ឱ្យទទួលបានជោគជ័យ។

ជាមួយគ្នានេះ​ លោកអភិបាលខេត្ត សង្ឃឹម និងជឿជាក់ថា សប្បុរសជន ក្រុមហ៊ុន សហគ្រាស និងរោងចក្រនានាក្នុងខេត្ត នឹងបន្តជួយឧបត្ថម្ភគាំទ្រ ដល់រដ្ឋបាលខេត្តឧត្ដរមានជ័យ ក្នុងការចូលរួមទប់ស្កាត់ ប្រយុទ្ធប្រឆាំងជំងឺឆ្លងនេះបន្ថែមទៀត៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print