ភ្នំពេញ៖ មានការចាប់អារម្មណ៍ខ្លាំងទៅលើបេក្ខភាពកម្មវិធីកញ្ញាឯកចក្រវាឡកម្ពុជា២០២១ កញ្ញា ឆន ស្រីណែត ដែលគេដឹងថានាងមានទឹកដីកំណើតមកពីកម្ពុជាក្រោម ។កន្លងទៅកម្មវិធី Miss Universe Cambodia ពុំធ្លាប់មានឡើយ នារយៈពេល ៤ ជំនាន់ហើយ ដែលមានស្រ្តីខ្មែរកម្ពុជាក្រោមចូលរួម។
ឆន ស្រីណែត ទទួលបានចាប់អារម្មណ៍ព្រោះតែសមត្ថភាព ទេពកោសល អមដោយរូបសម្រស់ស្រស់សោភារហូតគេសន្និដ្ឋានបានថានាងអាចនឹងដណ្តើមបានតំណែងណាមួយក្នុងកម្មវិធីប្រកួតសម្រស់ដ៏ធំមួយនេះផងដែរ។ គណនីយហ្វេសប៊ុកធំៗដែលធ្លាប់បានបរិយាយបង្ហាញពីកម្មវិធីកញ្ញាឯកបានចាប់អារម្មណ៍ខ្លាំងទៅលើនាងជាហូរហែ។
ឆន ស្រីណែត មានអាយុ២៤ ឆ្នាំ នាងជា កូនខ្មែរកម្ពុជាក្រោមដែលរស់នៅក្នុងខេត្តព្រះត្រពាំង មាន កម្ពស់ ១,៦៥m សព្វថ្ងៃកំពុងរស់នៅក្នុងរាជធានីភ្នំពេញ។ អ្វីដែលពិសេសគឺនាង អាចនិយាយបានភាសា៣ផ្សេងទៀតក្រៅពីភាសាកំណើតមាន ភាសា, ថៃ ,វៀតណាម និងភាសា អង់គ្លេស ។ នាងបាមធ្វើដំណើរមកកម្ពុជាកាលពីអំឡុងឆ្នាំ២០១៨។ នាងបានចាត់ទុកថា កម្មវិធីសម្រស់នេះគឺជាវេទិការបង្ហាញធំមួយសម្រាប់ស្ត្រីខ្មែរបង្ហាញ សមត្ថភាព រូបសម្រស់ ការបញ្ចេញមតិ ភាពក្លាហា ភាពតស៊ូ និងបណ្តុះគំនិតវិជ្ជមានសម្រាប់សង្គម។ នាងពិតជារំភើបក្រោយពីទទួលបានការផ្តល់កម្លាំងចិត្តលើកទឹកចិត្តនាងក្នុងការចូលរួមប្រកួតក្នុងកម្មវិធីនេះ ហើយនាងនឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាពក្នុងកម្មវិធីប្រកួតមួយនេះ។ បច្ចុប្បន្ននាងបានហ្វឹកហាត់ដើរម៉ូដ ហាត់ប្រាណ និងអានសៀវភៅភាសាខ្មែរច្រើន ជាចំណេះដឹងទូទៅ និងវប្បធម៌ខ្មែរ អាចជួយឱ្យនាងបានយល់ដឹងច្រើន ព្រមហាត់និយាយជាមួយអ្នកគាំទ្រ។ ទោះជាយ៉ាងណាកម្មវិធីប្រកួតជាផ្លូវការ កញ្ញាឯកចក្កវាឡកម្ពុជាឆ្នាំ ២០២១នៅមិនទាន់ធ្វើការកំណើតនៅឡើយទេ ។ទោះជាយ៉ាងណានេះគ្រាន់តែជាការចាប់អារម្មណ៍ដំបូងក្នុងគ្រាដែលកម្មវិធីកំពុងធ្វើការបង្ហាញមុខបេក្ខភាពចូលរួមប្រកួតតែប៉ុណ្ណោះសម្រាប់ការចាប់អារម្មណ៍ថ្មីក៏អាចកើតមានឡើងគ្រប់ពេលដែលកម្មវិធីប្រកួតបានមកដល់ ហើយគេសង្ឈឹមថាកម្មវិធីនឹងជ្រើសរើសបានម្ចាស់មងកុដដ៏សាកសមសម្រាប់តំណាងឲ្យកម្ពុជាចូលរួមប្រកួតកម្មវិធីសម្រស់កញ្ញាឯកចក្រវាឡលើកទី៧០នៅលើឆាកអន្តរជាតិ។ បច្ចុប្បន្ននាងក៏ជាគ្រូបង្វឹកផ្នែកហាត់ប្រាណ និងជាតារាបង្ហាញម៉ូតស្រាប់ផងដែរ ។ នាងក៏ធ្លាប់ចូលរួមកម្មវិធីជាច្រើនដែលត្រូវបានរៀបចំធ្វើតាមបែបទំនៀមទម្លាប់ខ្មែរនៅទឹកដីកំណើតផងដែរ។ បើទោះបីជានាងធ្លាប់មានជំងឺមហារីកខួរឆ្អឹងដំណាក់កាលដំបូងមែនប៉ុន្តែនាងនៅតែព្យាយាមព្យាបាល តស៊ូរហូតបានធូស្បើយ និងហក់ចូលក្នុងវិស័យសិល្បៈនៅពេលនោះ៕