ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ ចុះសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ពិនិត្យករណីស្រ្តីម្នាក់ធ្វើអត្តឃាត ដោយចង.កក្នុងបន្ទប់ជួល នៅគ្រាស្រ្តីរងគ្រោះរូបនេះមកលេងជាមួយកូន ។
ករណីកម្លាំងសមត្ថកិច្ចចុះពិនិត្យសពចងកធ្វើអត្តឃាតខាងលើ ធ្វើឡើងនាព្រឹកថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចកក្នុងបន្ទប់ជួល(ក្នុងបុរីភូសុីណូ)ស្ថិតនៅភូមិដង្គារ សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ។
ប្រភពរាយការណ៍ពីកម្លាំងសហការ ស្រ្តីជនរងគ្រោះឈ្មោះ សូ គឹមហុង ភេទស្រី អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ.ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ស្រ្តីជនរងគ្រោះ(សូ គឹមហុង)បានមកលេងជាមួយកូនដែលស្នាក់នៅត្រង់ចំណុចកើតហេតុ ស្រ្តីជនរងគ្រោះបានយកខោជើងវែង ពណ៏ស្លែចងផ្ជាប់ចំរឹងបង្អួចផ្នែកខាងមុខបណ្ដាលឲ្យស្លាប់ ។
ប្រភពដដែលបន្តទៀតថា បន្ទាប់មន្ត្រីស្ថាប័នជំនាញពិនិត្យ និងស្រាវជ្រាវយ៉ាងម៉ត់ចត់រួចមក ឃើញថា ស្រ្តីជនរងគ្រោះ(សូ គឹមហុង)ពិជាអាចស្លាប់ដោយចង.កធ្វើអត្តឃាតពិប្រាកដ ពុំមានស្លាកស្នាមអ្វីគួឲ្យកត់សម្គាល់នោះទេ សពស្រ្តីរងគ្រោះធ្វើកំណត់ហេតុប្រគល់ត្រឹមត្រូវ ដើម្បីសាច់ញាតិទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោយៈ បុឹម ពិន