រដ្ឋបាលខេត្តស្ទឹងត្រែង អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានពាក់ព័ន្ធជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ នៅផ្សារសាមគ្គីស្ទឹងត្រែង ប្រញាប់ទំនាក់ទំនងទៅកាន់ក្រុមគ្រូពេទ្យជំនាញដើម្បីធ្វើតេស្តរកជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តស្ទឹងត្រែង, គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ខេត្ត សូមធ្វើការប្រកាសជូនដំណឹងជាការប្រញាប់ដល់ សាធារណជន និងពុកម៉ែ បងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង មេត្តាជ្រាបថា នៅថ្ងៃទី១២ និងទី១៣ ខែសីហា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានរកឃើញ ករណីវិជ្ជមានជំងឺកូវីដ-១៩ក្នុងសហគមន៍ ចំនួនប្រមាណជិត ១០០នាក់ ត្រឹមវេលានេះ ដែលមានការ ពាក់ព័ន្ធនឹងករណីវិជ្ជមានប៉ុន្មានថ្ងៃចុងក្រោយនេះ។

ក្នុងន័យដូចបានជម្រាបជូនដំណឹងខាងលើ គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ខេត្ត សូម អំពាវនាវ និងស្នើសុំដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចាប់ពី ថ្ងៃទី១១ ខែសីហា ២០២១ ឬមុនថ្ងៃនេះដែលសង្ស័យមានការពាក់ព័ន្ធ សូមអញ្ជើញមកទទួលការយក សំណាកវិភាគដោយធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩ ឲ្យបានទាន់ពេលវេលា ឬទំនាក់ទំនងក្រុមគ្រូពេទ្យ ជំនាញរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត តាមរយៈលេខទូរសព្ទដូចតទៅនេះ 088636 3689 ឬ 088 877 8000 ឬ 017 788 000 ឬ 097 263,0564 ដើម្បីអនុវត្តវិធានការបច្ចេកទេសយកសំណាក វិភាគរកជំងឺកូវីដ-១៩ ក្នុងគោលបំណងដើម្បីបញ្ចៀសការឆ្លងរាលដាលក្នុងសហគមន៍មូលដ្ឋានខេត្ត ទ្រង់ទ្រាយធំ និងចូលរួមអនុវត្តនូវវិធានការ “៣ការពារ និង៣កុំ» ឲ្យបានខ្ជាប់ខ្ជួន។

ក្រុមគ្រូពេទ្យនឹងរង់ចាំទទួលការអញ្ជើញមកយកសំណាកធ្វើតេស្ដរកជំងឺកូវីដ-១៩ នៅទីតាំង បណ្ដោះអាសន្នខាងមុខផ្សារសាមគ្គីស្ទឹងត្រែង និងទីតាំងអចិន្ត្រៃយ៍ស្ថិតនៅខាងមុខសាលាមធ្យមសិក្សា សុខាភិបាលភូមិភាគ ក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង និងមានក្រុមចល័តថែមទៀត។ អាស្រ័យដូចបានជម្រាបជូនដំណឹងជាការប្រញាប់ខាងលើ សូមប្រជាពលរដ្ឋ សាធារណជន និងគ្រប់អ្នកពាក់ព័ន្ធ ទទួលជ្រាប និងចូលរួមអនុវត្តតាមការជូនដំណឹងនេះឲ្យមានប្រសិទ្ធភាពបំផុត៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print