លោកម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខបន្តដឹកនាំកម្លាំងដាក់គោលដៅត្រួតពិនិត្យបម្រាមគោចរដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ នៅយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានបន្តដឹកនាំកម្លាំងដាក់គោលដៅត្រួតពិនិត្យបម្រាមគោចរ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។
លោកអភិបាលខណ្ឌបានឱ្យដឹងថា៖ គោលដៅដែលត្រូវដាក់ត្រួតពិនិត្យនោះគឺមានពីរ៖ ទី១-គោលដៅផ្លូវលេខ១០១៩ មុខទីតាំងបណ្តុះកូនឈើ ស្ថិតក្នុងសង្កាត់គោកឃ្លាង និងសង្កាត់ភ្នំពេញថ្មី និងទី២-គោលដៅផ្លូវលេខ៥៩៨ មុខវិហារយេស៊ូ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ យោងតាមសារាចរណែនាំរបស់សាលារាជធានីភ្នំពេញលេខ ០៤ សរ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបានសម្រេចដាក់ចេញបម្រាមគោចរ​ រយ:ពេល​១៤ថ្ងៃ​ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ គឺចាប់ពីម៉ោង២១និង០០នាទីដល់ម៉ោង៣ទៀបភ្លឺ។ លោកអភិបាលខណ្ឌក៏បានសំណូមពរសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ៣កុំ ៣ការពារ ដើម្បីទប់ស្កាត់ការពារការរីករាលដាល​នៃជំងឺកូវីដ-១៩៕

...

ដោយ៖ ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print