ភ្នំពេញ៖ បេីយោងតាមរយៈផេកផ្លូវការរបស់ក្រុមអ្នកអភិរក្សនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃកម្ពុជា បានអះអាងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ថា៖ ក្រុមមន្រ្តីឧទ្យានុរក្សរឹបានបអូសកំណត់ឈើប្រណិត ជាង ៩តោន កាលពីពេលថ្មីៗកន្លងទៅនេះ ។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃកម្ពុជា បានបន្តថា ក្រុមមន្ត្រីឧទ្យានុរក្សបានដកហូតឈើខុសច្បាប់ចំនួន៩តោនជាងរួមមាន៖ ឈើប្រណិតធ្នង់ និង ប្រភេទឈើដែលកម្រមួយចំនួនទៀត។
គួរជម្រាបថា កំណត់ឈើទាំងនោះ ត្រូវបានជនល្មើសកាត់ជាកង់ៗ រួចហើយ។ បច្ចុប្បន្ននេះ ធ្នង់ជាប្រភេទឈើដែលជិតផុតពូជមួយក្នុងចំនោមឈើ២៣ប្រភេទទៀត ដែលស្ថិតនៅក្រោមការគំរាមកំហែង នៅក្នុងតំបន់ជួរភ្នំក្រវាញ៕
...
...
ដោយ៖សហការី