អធិការនគរបាលខណ្ឌសែនសុខ: ចាស់ៗលើកថា, រពឹសដៃពោះឆ្អែត ! តែក្មេងៗសមយ័នេះមួយចំនួនតូចរពឹសដៃជាប់ខ្នោះម៉ង !

ចែករំលែក៖

ភ្នំពេញ, បើយោងតាមរបាយការណ៍ររបស់សមត្ថកិច្ចនគរបាលបានអោយដឹងថា, នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៦ និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃមិនបានសម្រាច) នៅចំណុចមុខធានាគារកាណាឌីយ៉ា ផ្លូវណតប្រ៊ីត ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបញ្ជាក់ថា, បង្កដោយជនសង្ស័យ ០១នាក់ ឈ្មោះ ណុប គីមទ្រី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកអីវ៉ាន់តាមអនឡាញ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិប៉ប្រកខាង ត្បូង សង្កាត់កាកាប៣ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) បានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ០១គ្រឿង មិន បានសម្រេច របស់ជនរងគ្រោះឈ្មោះ YI FENPING ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកររោងចក្រ កាន់ លិខិតឆ្លង ដែនEE9776768 ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ចបន្តថា, ចំពោះសម្ភារៈ បាត់បង់គ្មាន , សម្ភារៈបន្សល់ទុក ៖ ម៉ូតូ០១គ្រឿង ម៉ាកនិច ផលិតឆ្នាំ២០២០ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GK-9256 ជា របស់ជន សង្ស័យ , ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print