បង្រ្កាបល្បែងស៊ីសង៦កន្លែង ចាប់បានអ្នកប្រព្រឹត្ត ២០នាក់យកទៅអប់រំ

ចែករំលែក៖

ខេត្តបាត់ដំបង÷ លោកហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានដឹកនាំកម្លាំងចុះទៅបង្រ្កាប អ្នកប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងក្នុងមូលដ្ឋានបានចំនួន០៦ឃាត់អ្នកប្រព្រឹត្តប្រុសស្រីចំនួន២០នាក់ ក្នុងនោះស្រីចំនួន ១១នាក់ រួចយកទៅធ្វើកិច្ចសន្យានិងអប់រំណែ នាំឱ្យពួកគាត់បញ្ឈប់ សកម្មភាពល្មើសនេះជាបន្តទៀត ព្រោះផ្ទុយនឹងច្បាប់ ជាពិសេសផ្ទុយនឹងវិធានទប់ស្កាត់ជំងឺកូវីដ-19របស់ រាជរដ្ឋាភិបាល ។
ក្នុងសកម្មភាពបង្រ្កាបនេះធ្វើឡើងនៅថ្ងៃទី១៣ ខែ សីហា ឆ្នាំ ២០២១ នៅស្រុកភ្នំព្រឹក ដែលពួកគាត់ប្រមូលផ្តុំគ្នាលេងតាមផ្ទះហើយក៏ជាការអនុវត្តតាម យោបល់ណែរនាំរបស់លោកសាត គឹមសាន ស្នងការនៃស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង ក៏ដូចជាយោបល់របស់លោក លឹម ពុទ្ធីឡា ស្នងការរងផែនការងារ នគរបាលព្រហ្មទ័ណ្ឌ ផងដែរ។
មន្រ្តីនគរបាលព្រហ្មទណ្ឌស្រុកភ្នំព្រឹកបានឲ្យដឹងថា ក្រៅពីឃាត់អ្នកប្រព្រឹត្ត សមត្ថកិច្ចធ្វើការដក ហូតបានបៀចំនួន០៦ហ៊ូនិងសម្ភារ:ពាក់ព័ន្ធមួយចំនួនទៀត។
បន្ទាប់មកសមត្ថកិច្ចឲ្យពួកគាត់ធ្វើកិច្ចសន្យារួចបានអប់រំណែនាំចំពោះពួកគាត់កុំឱ្យប្រព្រឹត្តសកម្មភាពល្មើស បន្តទៀត។ សមត្ថកិច្ចបានពន្យល់ណែនាំឱ្យពួកគាត់បានយល់អំពី បញ្ហាប្រឈមនៃករណីឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលក្នុងនោះមានចំណែកជាច្រើនករណីដែលបណ្តាលមក ពីការជួបជុំប្រមូលផ្តុំគ្នាប្រព្រឹត្តល្បែងស៊ីសង ឬជួបជុំគ្នាផឹកស៊ីគ្មានរក្សាគម្លាត ជាដើម៕


ដោយ÷ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print