ប្រភពព័ត៌មាន ពីសាលាខេត្តកណ្តាល បានរាយការណ៍មកថា លោក ទ្រី ប៊ុនហៀង នាយកចាត់ការវិនិយោគ ខេត្តកណ្តាល បំពេញការងារ មិនត្រឹមត្រូវនោះទេ គឺបានឃុបឃិត ជាមួយបក្ខពួក កិបកេងថវិកាជាតិ តាមរយៈការដេញថ្លៃ គម្រោងសាងសង់ ផ្សេងៗ នៅក្នុងខេត្តកណ្តាល។ សូម្បីថ្នាក់ដឹកនាំ ខេត្តកណ្តាល ក៏មិនហ៊ានរិះគន់ ឬសួរដេញដោល ពីភាពមិនប្រក្រតី ក្នុងការដេញថ្លៃសាងសង់ សំណង់ផ្សេងៗ ដែលដំណើរការគម្រោងដោយ នាយកចាត់ការវិនិយោគ ខេត្តកណ្តាល លោក ទ្រី ប៊ុនហៀង ដែរ ព្រោះលោក ទ្រី ប៊ុនហៀង មានខ្នងក្រាស់ ។
ក្រុមហ៊ុនសាងសង់ផ្លូវលំមួយ នៅខេត្តកណ្តាល បានបង្ហើបថា ប្រសិនបើមាន ក្រុមហ៊ុនណាត្រឹមត្រូវ ចង់ចូលរួមសាងសង់ សំណង់ផ្សេងៗ ដែលដំណើរការដោយ ស្ថាប័នជំនាញក្រោមការគ្រប់គ្រងរបស់ សាលាខេត្តកណ្តាល គឺមិនងាយស្រួលនោះទេ ព្រោះលោក ទ្រី ប៊ុនហៀង ទប់ស្កាត់មិនឲ្យ ក្រុមហ៊ុនត្រឹមត្រូវ ចូលរួមដេញថ្លៃបាន ដោយជោគជ័យ និងមានតម្លាភាព នោះទេ។ ប្រភពដដែល បានបញ្ជាក់ថាលោក ទ្រី ប៊ុនហៀង នាយកចាត់ការវិនិយោគ ខេត្តកណ្តាល ត្រូវគេដឹងថា បានឃុបឃិតជាមួយ មន្ត្រីជំនាញមួយចំនួន និងក្រុមហ៊ុនខិលខូច ដើម្បីឲ្យគម្រោងសាងសង់ ធ្លាក់ទៅលើដៃ ក្រុមហ៊ុនខិលខូច ហើយពួកគេ បានចែកផលចំណេញ ដោយគ្មានខ្វល់ខ្វាយ ពីផលប្រយោជន៍រួមនោះទេ។