ភ្នំពេញ, សូមបញ្ជាក់ថា, កូវីដ-១៩ និងវីរុស បំប្លែងថ្មី ដែលតា (Delta) មាននៅគ្រប់ទីកន្លែង និយាយរួមទាំង ២៥រាជធានី-ខេត្ត នៅសល់តែបីខេត្តប៉ុណ្ណោះ ដែលមិនទាន់មានរកសញ្ញា បំប្លែងថ្មី ដែលតា (Delta)។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកស្រីវេជ្ជបណ្ឌិតឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចវ៉ាក់សាំង covid-19 ទូទាំងប្រទេស។
បើតាមការបញ្ជាក់ពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19 នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, ខណៈពេលនេះ លោកតាអាចារ្យ ម្នាក់ប្រចាំនៅទីសក្ការៈ ព្រះអង្គដងកើ វិជ្ជមានវីរុសកូវីដ-១៩ បន្ទាប់ពី អ្នកជំងឹកូវីដ-១៩ បំប្លែងថ្មី Delta បានទៅកាន់ទីតាំងខាងលើនេះ!
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19, សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ទីសក្ការៈព្រះអង្គដងកើ ។ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២១ សូមតាមដានសុខភាព និងទៅធ្វើតេស្ដប្រសិនបើសង្ស័យ នៅទីតាំងយកសំណាក ដែលនៅជិតបំផុត!
សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងថ្មី ៥៩៨នាក់ទៀត ជាសះស្បើយ ៦៨២នាក់ និងស្លាប់ ១២នាក់៖
– ករណីឆ្លងសហគមន៍ ៤១១នាក់
– អ្នកដំណើរពីបរទេស ១៨៧នាក់
គិតត្រឹមព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 84,860 នាក់
– អ្នកជាសះស្បើយ= 79,654 នាក់
– អ្នកស្លាប់= 1,666 នាក់ ៕
ដោយ សិលា