ភ្នំពេញ: នៅល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់យ៉ាងលម្អិតថា, បេសកកម្មរបស់ក្រុមគ្រូពេទ្យយកសំណាកនៅ ផ្សារដេប៉ូ ត្រូវបានបិទបញ្ចប់នៅល្ងាចថ្ងៃទី១៤ សីហា នេះ! ដោយរកឃើញ វិជ្ជមានវីរុសកូវីដ-១៩ ចំនួន ៥ ករណី រួមមាន៖ អ្នកលក់ជុំវិញផ្សារចំនួន ៣នាក់ (អ្នកលក់ទឹកកក, អ្នកលក់គ្រឿងឡាន), អ្នកនៅផ្ទះ ១ នាក់ និងសិស្ស ១ នាក់!
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅតំបន់នៅជុំវិញ ផ្សារដេប៉ូ ញឹកញាប់ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២១ ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមតាមដានសុខភាព និងទៅធ្វើតេស្ដប្រសិនបើសង្ស័យ នៅទីតាំងយកសំណាក ដែលនៅជិតបំផុត! ៕
...
ដោយ, សិលា