Update, រកឃើញ ករណី វិជ្ជមានវីរុសកូវីដ-១៩ បំប្លែងថ្មី(Delta) លើបុគ្គលិកម្នាក់ ដែលធ្វើការនៅ មជ្ឈមណ្ឌលថែរក្សា សម្ជស្ស សុភា តែម្ចាស់ទីតាំង Live ថាកន្លែងរបស់ខ្លួនគ្មានករណីនេះកើតឡើង ព្យាយាមលាក់បាំង

ចែករំលែក៖

ភ្នំពេញ, នៅល្ងាចថ្ងៃនេះ! (ម្ចាស់ទីតាំងខាងលើ ព្យាយាមលាក់បាំង និង Live ថាកន្លែងរបស់ខ្លួនគ្មានករណីនេះកើតឡើង)។ ទោះជាបុគ្គលិកម្នាក់ធ្វើការនៅក្នុងទីតាំងរបស់ខ្លួន រកឃើញ ករណី វិជ្ជមានវីរុសកូវីដ-១៩ បំប្លែងថ្មី(Delta) បញ្ជាក់ដោយក្រុមគ្រូពេទ្យជំនាញក៏ដោយ។ បញ្ហានេះ! ម្ចាស់ទីតាំងអាចប្រឈមមុខចំពោះមុខច្បាប់ នៅពេលដែលព្យាយាមលាក់អាថ៌កំបាំង ជាចេតនាបង្កឱ្យជម្ងឺដ៏កាចសាហាវមួយនេះ បន្តឆ្លងរាលដាលដល់អ្នកដទៃផ្សេងទៀត។

សូមបញ្ជាក់ថា, នៅព្រលប់ថ្ងៃទី១៤ ខែសីហាឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19 បានបញ្ជាក់យ៉ាងច្បាស់ថា, រកឃើញ ករណី វិជ្ជមានវីរុសកូវីដ-១៩ បំប្លែងថ្មី(Delta) លើបុគ្គលិកម្នាក់ ដែលធ្វើការនៅ មជ្ឈមណ្ឌលថែរក្សា សម្ជស្ស សុភា ដែលមានទីតាំងនៅក្បែរ ផ្សារសុវណ្ណា នៅល្ងាចថ្ងៃនេះ! (ម្ចាស់ទីតាំងខាងលើ ព្យាយាមលាក់បាំង និង Live ថាកន្លែងរបស់ខ្លួនគ្មានករណីនេះកើតឡើង)

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, សូមបញ្ជាក់ថា ក្រុមការងារចុះទៅយកសំណាក បុគ្គលិកនៅទីតាំងខាងលើនេះ ដោយសារ តែអ្នកវិជ្ជមាន វីរុសកូវីដ-១៩ បំប្លែងថ្មី Delta រកឃើញនៅផ្សារដេប៉ូ បានទៅកាន់ទីតាំងខាងលើនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, សូមអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលបានទៅប្រើប្រាស់ សេវាកម្ម នៅទីតាំងខាងលើនេះ ដាក់ខ្លួននៅដាច់ដោយឡែក និងប្រញាប់ទៅធ្វើតេស្តជាបន្ទាន់ នៅកន្លែងយកសំណាក ដែលនៅជិតបំផុត!
ចំពោះអំពើដែលប្រព្រឹត្តឡើងដោយ (ម្ចាស់ទីតាំងខាងលើ ព្យាយាមលាក់បាំង និង Live ថាកន្លែងរបស់ខ្លួនគ្មានករណីនេះកើតឡើង) មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ មានជំនឿថា, សមត្ថកិច្ចនិងចាត់វិធានការក្នុងរឿងនេះដោយពុំខានឡើយ ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print