ខ្ទេចអស់ហើយសុខភាពពលរដ្ឋ ! ខណ:ចាប់​សាច់​ និង​គ្រឿងក្នុង​ជ្រូក​ជាង​១​តោន​ សង្ស័យមានសារធាតុគីមី មន្ត្រី​ និង​អ្នកស្រុក​សង្ស័យ​ថា ​ ចូលតាម​ច្រករបៀង !

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ, ពុទ្ធោអើយអោយតែយ៉ាងនេះទៅ ! សុខភាពពលរដ្ឋយើងនឹងប្រឈមគ្រោះថ្នាក់ដល់កម្រិតណា ? មើលចុះ ! សាច់ និងគ្រឿងក្នុងជ្រូកប្រមាណជា១៥០០ គីឡូក្រាម ត្រូវបានមន្ត្រីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តសហការណ៍ ជាមួយកម្លាំងយោធាសឹករង ស្រុកម៉ាឡៃ ចាប់បាននៅ ព្រឹកថ្ងៃទី១៤ សីហា ២០២១ លើដងផ្លូវលំមួយជិត បន្ទាត់ព្រំដែន ក្នុងភូមិសន្តិភាពឃុំទួលពង្រ ស្រុកម៉ា ឡៃ ខេត្តបន្ទាយមានជ័យ សង្ស័យមានលាយសារធាតុគីមី។

សូមជម្រាបជូនថា, សាច់ និងគ្រឿងក្នុងជ្រូកចម្រុះនេះ មន្ត្រីជំនាញចាប់ បានស្ថិតលើរថយន្តម៉ាកកូរ៉េ១គ្រឿង ពាក់ស្លាកលេខ បាត់ដំបង ៣A.២៥៦១ ដោយក្នុងនោះមាន៣០កេស ស្នា ដែលក្នុង១កេសមានទម្ងន់៥០គីឡូក្រាម សរុប ១៥០០គីឡូក្រាម។ ចុះបើមិនចាប់ ឬចាប់មិនបាន តើប្រជាពលរដ្ឋងាយរងគ្រោះប៉ះពាល់សុខភាពដល់កម្រិតណាទៅ ?
អ្វីដែលសំខាន់ឆ្ងល់ថា, ចាប់បានហើយ ហេតុអីក៏មិនមានម្ចាស់ ទៅជាអារញ្ញត្តិជន ! ។ ប្រភពពីមន្រ្តីជំនាញថា ក្រោយឃាត់បានពុំមានជន ណាម្នាក់ ចេញមុខទទួលខុសត្រូវថា ជាម្ចាស់ឡើយ ខណៈអ្នកបើកបររថយន្តដឹកសាច់ និងគ្រឿងក្នុង ខាងលើឆ្លើយបែបដោះសារថា ខ្លួនគ្រាន់តែស៊ីឈ្នួល ដឹកឲ្យ និងមិនស្គាល់ម្ចាស់នោះទេ ហើយថា សាច់ ទាំងនេះគ្រោងដឹកទៅកាន់ខេត្តបាត់ដំបង ។ មន្ត្រីនគរបាលយុត្តិធម៌ត្រូវតែឃាត់ខ្លួនអ្នកបើកបរដឹកជញ្ជូន ទោះជាចម្លើយ ភ ក៏ដោយក៏មានពិរុទ្ធភាពដែរ។
ពាក់ព័ន្ធករណីនេះលោកហ៊ុយ ទូច ប្រធានការិយាផលិតកម្ម និង បសុព្យាបាលនៃមន្ទីរកសិកម្មខេត្ត ថាខាងលោកបានសហការណ៍ជាមួយកម្លាំងយោធាសឹក រងស្រុកម៉ាឡៃពិតជាបានធ្វើការចាប់សាច់ និង គ្រឿងក្នុងជ្រូកខាងលើមែន ។
ប្រធានការិយាល័យរូបនេះបន្តថា ករណីចាប់សាច់ និង គ្រឿងក្នុងជ្រូកនេះ គឺឃាត់មនុស្ស២នាក់ផងដែរ (ម្នាក់ ជាអ្នកបើកបររថយន្ត និងម្នាក់ជាអ្នករួមដំណើរ) ហើយ យោងតាមការសាកសួរអ្នកបើកបររថយន្តដឹកសាច់ និងគ្រឿងក្នុងខាងលើហាក់និយាយដោះសារថា ខ្លួន មិនស្គាល់ម្ចាស់សាច់ទាំងនេះទេ។ សូមបញ្ជាក់ថា , ការឆ្លើយដោះសារក៏មានទោសដែរ សូមខាងជំនាញធ្វើតាមនីតិវិធី។ ដោយឡែកលោកហ៊ុយ ទូច បន្តថា សាច់ទាំងនេះ និងមនុស្សទាំង ២នាក់ កំពុងនាំយកទៅសាកសួរបន្តនៅការិយាល័យ ។ លោកបញ្ជាក់ថា សាច់ទាំងនេះគ្មានលិខិតអនុញ្ញាត ពីក្រសួងកសិកម្មឡើយ ហើយការវេចខ្ចប់នេះទៀតសោតក៏មិន ត្រឹមត្រូវតាមស្តង់ដា ឬបទដ្ឋានបច្ចេកទេសនោះដែរ ។ លោកបន្តថា បើការដឹកជញ្ជូនមានលក្ខណៈស្តង់ដា ឬ តាមបទដ្ឋានបច្ចេកទេសតែអត់ច្បាប់ខាងលោក គ្រាន់តែធ្វើកាផាកពិន័យតែប៉ុណ្ណោះ ។ ប៉ុន្តែចំពោះត្រង់ថា មានលាយសារធាតុគីមី លោកមិនបានបញ្ជាក់ ដែលគេសង្ស័យថា, អ្នកមិនបង់លុយតិចចាប់ទៅ ? ប៉ុន្តែលោកបញ្ជាក់ថា សាច់ និងគ្រឿងក្នុងជ្រូកទាំងនេះបាន រាយការណ៍ជូន លោកព្រះរាជអាជ្ញាអមសាលាដំបូង ខេត្ត ដើម្បីសុំគោលការណ៍ដុតកម្ទេចចោលរួចហើយៗ គ្រោង និងដុតកម្ទេចចោលនៅថ្ងៃស្អែក និងយក សំណាកវិភាគសាច់ទាំងនេះទៅធ្វើតេស្តរកមេរោគផង ដែរ ។ ពេលសាកសួរថា តើសាច់សត្វទាំងនេះអាចនាំ ចូលតាមច្រករបៀង ឬយ៉ាងណា?
មន្រ្ដីខាងលើ លើកឡើងបែបសង្ស័យ និងយោងពី ប្រភពនានាថា អាចនាំចូលពីថៃតាមច្រករបៀង ចូលក្នុងស្រុក ព្រោះពេលកើតហេតុ ខណៈអ្នកស្រុកក៏សង្ស័យដូចមន្រ្តី ខាងលើដែរ ។
សូមបញ្ជាក់ថា, ករណីគ្រឿងក្នុងជ្រូកមាន់ទា ជាមួយនិងប្រហិត ដែលគេសង្ស័យថាមានសារធាតុគីមីនោះ បានដឹកជញ្ជូនតាមច្រករបៀងជាច្រើនកន្លែងរាល់យប់ គ្រាន់តែសមត្ថកិច្ចចាប់ឬមិនចាប់តែប៉ុណ្ណោះ។ នេះបើតាមការលើកឡើងរបស់ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នេះរៀងរាល់យប់តាមដងផ្លូវ។
គេកំពុងតែមានចម្ងល់ថា, សម័យកូវីដ១៩ មានសមត្ថកិច្ចជាច្រើនស្ថាប័ននៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ហេតុអ្វីក៏ឈ្មួញនៅតែលួចនាំចូលគ្រឿងក្នុងជ្រូកប្រភេទនេះបាន ហើយការដឹកជញ្ជូននេះមិនមែនប្រើម៉ូតូឬកង់នោះទេ សុទ្ធតែប្រភេទឡានធំៗ ហេតុអ្វីក៏សមត្ថកិច្ចមើលមិនឃើញ? ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print