រថយន្តសាំយ៉ុងដឹកអ្នកដំណើរបុកជាមួយរថយន្តហ៊ីយ៉ាន់ដាយ របួសធ្ងន់-ស្រាល១៣នាក់

ចែករំលែក៖

ខេត្តបាត់ដំបង៖ រថយន្ត២គ្រឿង មួយគ្រឿងដឹកអ្នកដំណើរបានបុកគ្នាបណ្តាលឲ្យអ្នកដំណើរប្រុសស្រី១៣នាក់រងរបួសធ្ងន់-ស្រាស់ កាលពីវេលាម៉ោង១ និង៤០នាទីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ នៅចំណុចក្រុមទី១១ ភូមិចក ឃុំកកោះ ស្រុកមូងឬស្សី ខេត្តបាត់ដំបង។

លោកអធិការស្រុកមូងឬស្សីបានឲ្យដឹងថា នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្តនេះបណ្តាលឲ្យអ្នកដំណើរ១៣នាក់ ក្នុងនោះ៤នាក់របួសធ្ងន់ និង៩នាក់ទៀតរបួសស្រាលត្រូវបានបញ្ជូនទៅសង្គ្រោះ គ្រាដែលអ្នកបើករថយន្តទាំង២គ្រឿងខាងលើនេះបានរត់គេចខ្លួនពីកន្លែងកើតហេតុ។ លោកអធិការបញ្ជក់ថា អ្នកដំណើរដែលរងរបួសមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនោះទេ តែក្នុងចំណោមជនរងគ្រោះទាំង១៣នាក់ មាន៣នាក់ជាស្ត្រី។

លោកអធិការបានឲ្យដឹងថាទៀតថា រថយន្តដឹកអ្នកដំណើរម៉ាកសាំយ៉ុងពាក់ស្លាកលេខភ្នំពេញ2AD-5073។ រថយន្តនេះបានធ្វើដំណើរចេញពីរាជធានីភ្នំពេញទៅកាន់ខេត្តបាត់ដំបង លុះដល់ចំណុចកើតហេតុបានរេចង្កូតចូលទៅគំនូសរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខភ្នំពេញ3C-5472 បុកពេញទំហឹងតែម្តង។

លោកអធិការបានសន្និដ្ឋានករណីគ្រឿងថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្តខាងលើនេះថា អាចបណ្តាលមកពីអ្នកបើករថយន្តសាំយ៉ុងដឹកអ្នកដំណើរងងុយដេក ហើយក៏រេចង្កូតទៅបុករថយន្តហ៊ីយ៉ាន់ដាយខណៈធ្វើដំណើរបញ្ច្រាស់ទិសគ្នា។

លោកបានបញ្ជាក់ថា រថយន្តទាំងសងខាងខូចខាតផ្នែកខាងមុខ២០ភាគរយ ហើយត្រូវបានបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋានស្រុមូងឬស្សីរងចាំការដោះស្រាយតាមច្បាប់៕

1234567

IMG-20160325-WA0157

IMG-20160325-WA0158

IMG-20160325-WA0161

IMG-20160325-WA0160

IMG-20160325-WA0163

IMG-20160325-WA0162

...

 

ដោយ៖ សំវិច្ឆិកា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print