តើអាមេរិកនិងសម្ពន្ធមិត្តចំណាយប្រាក់និងអាយុជីវិតមនុស្សប៉ុន្មានក្នុងសង្គ្រាម២០ឆ្នាំនៅប្រទេសអាហ្វហ្គានីស្ថាន?

ចែករំលែក៖

ក្រោយរយៈពេល២០ឆ្នាំដែលអាមេរិកចូលរួមធ្វើសង្គ្រាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថានគឺជាសង្គ្រាមរយៈពេលយូរបំផុតពេលនេះជិតបញ្ចប់ទៅហើយ។ ពលរដ្ឋអាមេរិកនឹងបំភ្លេចសង្គ្រាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថានក្នុងពេលដ៏ខ្លី ដោយសារតែសង្គ្រាមនោះ មិនសូវបានរដ្ឋសភាអាមេរិកយកចិត្តទុកដាក់ដូចសង្គ្រាមនៅក្នុងប្រទេសវៀតណាម ។ អាមេរិកបានបាត់បង់មនុស្សរាប់ពាន់នាក់ និងប្រាក់ជាច្រើនសម្រាប់សង្គ្រាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ នៅពេលនេះក្រុមតាលីបង់បានដណ្តើមគ្រប់គ្រងទឹកដីអាហ្វហ្គានីស្ថានស្ទើរតែទាំងស្រុង នៅសល់តែរដ្ឋធានីកាប៊ុលប៉ុណ្ណោះ។ ហើយរដ្ឋធានីនោះអាចនឹងត្រូវធ្លាក់ចូលក្នុងដៃក្រុមតាលីបង់ទៀត ក្រោយអាមេរិកដកទាហានចេញពីប្រទេសនេះនៅថ្ងៃទី៣១ខែសីហា។ ការខាតបង់អាយុជីវិត៖ -ទាហានអាមេរិកស្លាប់នៅក្នុងសង្គ្រាមអាហ្វហ្គានីស្ថានគិតត្រឹមខែមេសាឆ្នាំ២០២១មាន ២.៤៤៨នាក់។ ចំនួនមេបញ្ជាការជនជាតិអាមេរិកស្លាប់៣.៨៤៦នាក់។ -ចំនួនទាហាននិងប៉ូលិសអាហ្វហ្គានីស្ថានស្លាប់៦៦.០០០នាក់ ។ -ចំនួនទាហានសម្ពន្ធមិត្តណាតូ ស្លាប់១.១៤៤នាក់។ -ពលរដ្ឋអាហ្វហ្គានីស្ថាន ៤៧.២៤៥នាក់ស្លាប់។ -ក្រុមតាលីបង់ និងក្រុមប្រឆាំងស្លាប់ ៥១.១៩១នាក់។ -បុគ្គលិកក្រុមផ្តល់ជំនួយ៤៤៤នាក់ស្លាប់ ។ -អ្នកសារព័ត៌មាន៧២នាក់ស្លាប់ ។ ប្រាក់ចំណាយរបស់អាមេរិកនៅក្នុងសង្គ្រាមអាហ្វហ្គានីស្ថាននិងអុីរ៉ាក់ គិតត្រឹមឆ្នាំ២០២០ មាន២.០០០ ពាន់លានដុល្លារ ។ ក្រៅពីនេះនៅមានប្រាក់ចំណាយជាច្រើនទៀត ដូចជា វិស័យសុខាភិបាល ផ្តល់ជំនួយដល់អតីតទាហាន ៤លាននាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងអីុរ៉ាក់ មានជាង ២ពាន់ពាន់លានដុល្លារអាមេរិក។ បើនិយាយពីផលប៉ះពាល់និងការបំផ្លាញគឺច្រើនរាប់មិនអស់។ ចំណែកលទ្ធផលដែលអាមេរិកទទួលបាននៅក្នុងការធ្វើសង្គ្រាមផ្តួលរំលំរបបតាលីបង់ រយៈពេល២០ឆ្នាំគឺទទេស្អាត ។ គ្រាន់តែអាមេរិកដកទាហានចេញវិញអាហ្វហ្គានីស្ថាននឹងធ្លាក់ចូលក្នុងដៃក្រុមតាលីបង់ដដែល ដោយពេលនេះក្រុមតាលីបង់កំពុងតែត្រៀមដណ្តើមគ្រប់គ្រងរដ្ឋធានីកាប៊ុល៕ដោយ៖ធីរីណា

...

រូបថត៖AP.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print