រុស្ស៊ីគឺជាប្រទេសដែលជួយដល់ប្រទេសសីរីដល់ទីបញ្ចប់ក្រោមការដឹកនាំរបស់រដ្ឋាភិបាលលោកអាលអាសាដ។ កន្លងមកប្រធានាធិបតីរុស្ស៊ីបានប្រកាសពីជំហរគ្រាំទ្រលោកអាលអាសាដបន្តដឹកនាំសីរី។ គោលជំហររបស់រុស្ស៊ីក្រោមពេលដែលទួគីនិងអីស្រាអែលមានគម្រោងហែកចែកគ្នាទឹកដីសីរី ។
នៅពេលនេះដោយឧស្ម័នរបស់រុស្ស៊ីត្រូវបាត់បង់ទីផ្សារនៅតំបន់អឺរ៉ុបដោយការដាក់ទណ្ឌកម្មពីលោកខាងលិច រុស្ស៊ីក៏បានសម្រេចលក់ទៅឲ្យស៊ីរីនៅប្រេងរាវ ចំនួន២សែនតោនក្នុងមួយឆ្នាំ។ប្រេងដែលរុស្ស៊ីផ្តល់ឲ្យស៊ីរីនោះគឺបញ្ចូនតាមរយកំពង់ផែ Kerch Sea នៅតំបន់គ្រីមៀ។
សារព័ត៌មានរ៉យទ័របានរាយការណ៍តាមអ្នកនាំពាក្យម្នាក់នៅក្នុងចំណោមពាណិជ្ជករ ដែលបាននិយាយថា មានការចរចាកំពុងតែប្រព្រឹត្ដទៅស្ដីអំពីការផ្គត់ផ្គង់ LPG ទៅកំពង់ផែ Kerch ជាមុន និងបន្ទាប់មកទៅកាន់ប្រទេសស៊ីរី នៅក្នុងចំនួនប្រហែល២០០ពាន់តោននៅក្នុងមួយឆ្នាំ…ស៊ីរី កំពុងត្រូវការឧស្ម័នពីរុស្ស៊ី។
កំពង់ផែខាងលើបានផ្គត់ផ្គងប្រេងទៅឲ្យស៊ីរីតាំងពីតំបន់គ្រីមៀមិនទាន់ចូលជាមួយរុស្ស៊ី នៅ ក្នុងខែមីនា ឆ្នាំ២០១៤ ក្រុងមូស្គូ បានផ្គត់ផ្គង់ LPG ដល់ប្រទេសសីុរីរួចហើយ ប៉ុន្ដែចំនួននៃការផ្គត់ផ្គង់ គឺមានទំហំតិច។ ប្រភពបានកត់សម្គាល់ថា LPG ជាដំបូងនឹងត្រូវបានទិញពីក្រុមហ៊ុនគីមីប្រេងកាត SIBUR Traders ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយរចនាសម្ព័ន្ធរបស់រដ្ឋនៃសហព័ន្ធ រុស្ស៊ី និងបន្ទាប់មកតម្រង់ទិសឡើងវិញទៅកាន់ប្រទេសស៊ីរី។
អ្នកនាំពាក្យម្នាក់ពី Reuters បានពន្យល់ថា គម្រោងមួយបែបនេះ គឺសំដៅលាក់បិទបាំងអត្ដសញ្ញាណរបស់អ្នកផ្ដល់ LPG ក្នុងការជាប់ទាក់ទងជាមួយលទ្ធភាពដាក់ទណ្ឌកម្មពីលោកខាងលិច។ យ៉ាងណាក៏ដោយ ក៏សេវាសារព័ត៌មានរបស់ SIBUR Traders បានពន្យល់ថា ក្រុមហ៊ុនមិនធ្វើប្រតិបត្ដិការពាណិជ្ជកម្មជាមួយរដ្ឋាភិបាលស៊ីរី ឬក៏ជាមួយក្រុមហ៊ុនឯកជនរបស់ពួកគេនោះទេ៕
រុស្សីនឹងជួយរដ្ឋាភិបាលស៊ីរីដល់ទីបញ្ចប់
...