អភិបាលខេត្តកោះកុង អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយដល់ប្រជានេសាទចំនួន ២ឃុំ គឺឃុំកណ្តោល និងឃុំអណ្តូងទឹក​ ស្រុកបូទុមសាគរ ចំនួន ៣២៧គ្រួសារ ដែលកំពុងជួបបញ្ហាជីវភាព

ចែករំលែក៖

ខេត្តកោះកុង, បើយោងតាមប្រភពពី៖ រដ្ឋបាលខេត្តកោះកុង បានបញ្ជាក់អោយដឹងថា, នៅថ្ងៃអាទិត្យទី១៥ ខែសីហា ឆ្នាំ២០២១ លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយដល់ប្រជានេសាទចំនួន ២ឃុំ គឺឃុំកណ្តោល និងឃុំអណ្តូងទឹក​ ស្រុកបូទុមសាគរ ចំនួន ៣២៧គ្រួសារ ដែលកំពុងជួបបញ្ហាជីវភាព។

លោកស្រី អភិបាលខេត្ត បានលើកឡើងថា, ដោយសារបងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតមិនបានប្រកបរបរចិញ្ចឹមជីវិត ដោយសារជាប់ចត្តាឡីស័ក ជាប់ការបិទខ្ទប់ផងថ្ងៃបានពាំនាំជាអំណោយរួមមានគ្រឿងឧបភោគបរិភោគ ចែកជូនបងប្អូនទាំង ៣២៧គ្រួសារ ជាការចូលរួមចំណែកកាត់បន្ថយការខ្វះខាត ជាទឹកចិត្តចែករំលែកគ្នាក្នុងគ្រាលំបាក ទោះក្នុងស្ថានភាពលំបាកបងប្អូនទាំងអស់ត្រូរក្សាអនាម័យសុខភាពឱ្យបានល្អបហរសើរបន្ថែមទៀត ដោយសារជំងឺកូវីដ-១៩ កំពុងរីករាលដាលក្នុងសហគមន៍ យើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ខ្ពស់លើគោលការណ៍ ៣កុំ ៣ការពារ និង ២ចូលរួម ដើម្បីមូលដ្ឋានមានជៀសវាងផុតពីជំងឺ និងចូលរួមអភិវឌ្ឍន៍មូលដ្ឋាន ជាមួយអាជ្ញាធរ និងរាជរដ្ឋាភិបាល ដើម្បីសហគមន៍មានជីវភាពធូរធារ៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print