ពីវិមានប្រធានាធិបតីនៅរដ្ឋធានីកាប៊ុល ក្រុមតាលីបង់បានប្រកាសថាសង្គ្រាមបានបញ្ចប់ នៅអាហ្វហ្គានីស្ថាន ហើយនឹងប្រកាសពីទម្រង់គ្រប់គ្រងច្បាស់លាស់ នៅក្នុងទឹកដីនេះក្នុងពេលឆាប់ៗខាងមុខ។
នៅថ្ងៃទី១៥ខែសីហា អ្នកាំពាក្យការិយាល័យនយោបាយរបស់ក្រុមតាលីបង់ បានប្រកាសតាមកញ្ជក់ទូរទស្សន៍ Al-Jazeeraថា សង្គ្រាមក្នុងទឹកដីអាហ្វហ្គានីស្ថានបានបញ្ចប់ ហើយក្រុមតាលីបង់និងប្រកាសទម្រង់គ្រប់គ្រង ក្នុងពេលដ៏ខ្លីខាងមុខ។
អ្នកនាំពាក្យក្រុមតាលីបង់លោក Mohammad Naeem បានបញ្ជាក់ថា ក្រុមតាលីបង់ នឹងមិនសំដៅគោលដៅទៅលើស្ថាប័នបរទេស ឬបណ្តាស្ថានទូតនៅក្នុងប្រទេសនេះឡើយ ។ ជាមួយគ្នានេះដែរ ក្រុមតាលីបង់បានសន្យា រក្សាសន្តិសុខសុវត្ថិភាព ដល់ពលរដ្ឋនិងស្ថានប័នការបរទេសនៅក្នុងទឹកដីអាហ្វហ្គានីស្ថាន។
លោក Mohammad Naeem បញ្ជាក់ថា«យើងបានពិភាក្សាជាមួយបណ្តាមន្ត្រីអាហ្វហ្គានីស្ថាន ហើយធានាដល់ពួកគាត់ទទួលបានការធានាសន្តិសុខ មិនរងការធ្វើទុក្ខដាក់ទោស នោះឡើយ»។
នៅថ្ងៃទី១៥ខែសីហា កម្លាំងក្រុមតាលីបង់ បានចូលទីក្រុងកាប៊ុល ហើយប្រធានាធិបតី Ashraf Ghani បានចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន ដោយមិនចង់បង្ហូរឈាម ។ ទាំងនោះមានន័យថា ក្រុមតាលីបង់នឹងគ្រប់គ្រងទឹកដីអាហ្វហ្គានីស្ថានវិញ ក្រោយរយៈពេល២០ ឆ្នាំនៃសង្គ្រាម។
អ្នកនាំពាក្យក្រុមតាលីបង់ បានបញ្ជាក់ថា នៅទីបំផុតយើងក៏មើលឃើញសមត្ថផលនៃការខិតខំលះបង់រយៈពេល២០ឆ្នាំកន្លងមក ។ លោក Ashraf Ghani បន្តទៀតថា«យើងទទួលបានអ្វីដែលយើងកំពុងស្វែងរកគឺសេរីភាព របស់ប្រទេសជាតិនៃឯករាជ្យប្រជាជន»៕ ដោយ៖ធីរីណា