សមត្ថកិច្ចខណ្ឌទួលគោកបញ្ជូនខ្លួនជនសង្ស័យ ឆក់ទូរស័ព្ទដៃពីនារីម្នាក់បានសម្រេច ទៅកាន់តុលាការ !

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យដែលធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីជនរងគ្រោះម្នាក់បានសម្រេច ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌទួលគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនខ្លួនមកសាលាដំដូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រគល់ឲ្យតំណាងអយ្យាការ បន្តការសាកសួរតាមនីតិវិធីច្បាប់។

គួរំលឹកផងដែរថា កាលពីវេលាម៉ោង ៤ និង ៤៥ នាទីល្ងាចថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២១ ជនសង្ស័យមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿង ២នាក់ជិះម៉ូតូម៉ាកស៊ុយសាគីនិច មិនចាំស្លាកលេខ រីឯ២នាក់ទៀតជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥មិនចាំស្លាកលេខ បានធ្វើសកម្មភាពឆក់ទូរសព្ទមួយគ្រឿងម៉ាក iphone ពីនារីម្នាក់បានសម្រេច បន្ទាប់មកជនសង្ស័យទាំង ៤ នាក់បានជិះម៉ូតូរត់គេចខ្លួន ភ្លាមៗនោះជនរងគ្រោះបានជិះម៉ូតូដេញតាមពីក្រោយស្រែកឆោឡោ ខណៈមកដល់ត្រង់ចំណុចមុខក្រុមហ៊ុនរិទ្ធមុនីដឹកអ្នកដំណើរ តាមបណ្ដោយផ្លូវម៉ៅសេទុង ក៏ត្រូវបានប្រជាពលរដ្ឋ និង អ្នករត់ម៉ូតូឌុបជួយដេញតាមធាក់ដួលម៉ូតូរបស់ជនសង្ស័យមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់សេ១២៥ដួលធ្លាក់អ្នកជិះពីក្រោយម្នាក់ ត្រូវបានប្រជាពលរដ្ឋចាប់ក្របួចប្រគល់ឲ្យសមត្ថកិច្ច ចំណែកឯ៣នាក់នាក់ទៀតជិះគេចខ្លួនបាត់ស្រម៉ោល។

បច្ចប្បន្នជនសង្ស័យម្នាក់ កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យាការ អមសាលាដំបូងរាជធានីភ្នំពេញកំពុងធ្វើការសាកសួរតាមនីតិវិធី ៕

...


ដោយ ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print