រដ្ឋបាលខេត្តព្រៃវែង ប្រកាសរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ២៧នាក់,ជាសះស្បើយចំនួន ៤៥នាក់ និងស្លាប់ ចំនួន៣នាក់

ចែករំលែក៖

ខេត្ត​ព្រៃវែង​៖​ បេី​យោង​ការបញ្ជាក់​ពី​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ជា​ សុមេធី​ អភិបាល​នៃ​គណៈអភិបាលខេត្តព្រៃវែង​ បានបញ្ជាក់​នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​១៦​ ខែសីហា​ ឆ្នាំ​២០២១នេះ​ថា​៖​ រដ្ឋបាលខេត្តព្រៃវែង បានប្រកាសរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ២៧នាក់,ជាសះស្បើយចំនួន ៤៥នាក់ និងស្លាប់ ចំនួន៣នាក់ នៅមូលដ្ឋានក្នុងក្រុង​ និងស្រុកកចំនួន១១ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ម្សិលមិញនេះ។

រដ្ឋបាល​ខេត្ត​ បានបញ្ជាក់បន្ថែមថា​ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ២៧នាក់,ជាសះស្បើយចំនួន ៤៥នាក់ និងស្លាប់ ចំនួន៣នាក់​មានដូចខាងក្រោម៖

១- ក្រុងព្រៃវែង ចំនួន ​១នាក់
២- ស្រុកពាមរក៍ ចំនួន ​៨នាក់
៣-ស្រុកស្វាយអន្ទរ ចំនួន ៤នាក់
៤- ស្រុកពោធិ៍រៀង ចំនួន ​៤នាក់
៥- ស្រុកបាភ្នំ ចំនួន ៣នាក់
៦- ស្រុកពារាំង ចំនួន​ ២នាក់
៧- ស្រុកព្រះសេ្ដច ចំនួន ១នាក់
៨- ស្រុកមេសាង ចំនួន ១នាក់
៩- ស្រុកកំចាយមារ ចំនួន ១នាក់
១០-ស្រុកកញ្ជ្រៀច ចំនួន ១នាក់
១១-ស្រុកកំពង់ត្របែក ចំនួន ១នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ២៧នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។

ជាថ្មីម្តងទៀត លោក​អភិបាល​ខេត្ត​ សូម​អំពាវនាវ​ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។

*៣ការពារ
– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។
*៣កុំ
– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
– កុំប៉ះពាល់គ្នា៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print