តុលាការ​ សម្រេច​ឃុំខ្លួន​កូនប្រសានិង​កូនស្រី​បង្កើត ដែល​ចាក់​គ្នា បណ្ដាលឱ្យ​ឪពុក​ស្លាប់​ នៅខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ​៖​ ចៅក្រម​ស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេច​ចេញ​ដីកាឃុំខ្លួនកូនស្រីបង្កើត និង​កូនប្រសា ដែល​ទាស់ទែង​គ្នា ហើយ​យក​កាំបិត​ចាក់​គ្នាទៅវិញទៅមក ខណៈ​ឪពុក​ចូលទៅ​ជួយឃាត់បែរជាចាក់​ត្រូវចំពោះឪពុក​ស្លាប់។​ ដាក់ពន្ធនាគារ នៅ​រសៀលថ្ងៃទី​១៦ ខែសីហា​ ឆ្នាំ​២០២១នេះ​ ​ក្រោម​ការចោទប្រកាន់ ពីបទ​ឃាតកម្ម តាម​មាត្រា ១៩៩នៃ​ក្រមព្រហ្មទណ្ឌ​។​

​ជនសង្ស័យជា​ប្តី និង​ត្រូវ​ជា​កូនប្រសាជនរងគ្រោះឈ្មោះ ហេង សៅ​រស្មី អាយុ ៣១ ឆ្នាំ និង​ប្រពន្ធ ឈ្មោះ ប៊ុន សូ​ហ្វែ​រ អាយុ ២៨ ឆ្នាំ ជា​កូនបង្កើត អ្នក​ទាំងពីរ ប្រកបមុខរបរ លក់​អន​ឡាញ​។

​ជនសង្ស័យត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរបាល ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌមានជ័យ ឃាត់ខ្លួននិង​បញ្ជូនទៅកាន់​សាលាដំបូងរាជធានី​ភ្នំពេញ បន្ទាប់ពី​ប្តី​ប្រពន្ធ​នោះ បាន​រកឃើញជាប់​ពាក់​ពន្ធ​អំពើ​ឃាតកម្ម ចាក់​សម្លាប់​ឪពុក​។​ ចំណែក​ជនរងគ្រោះ ឈ្មោះ ប៊ុន វណ្ណា ជា​ឪពុក អាយុ ៥៩ ឆ្នាំ ពួកគេ​ស្នាក់នៅ​ផ្ទះល្វែង មួយកន្លែង ស្ថិត​តាម​បណ្តោយ ផ្លូ​ង​បេតុង ក្នុងភូមិ​ត្នោតជ្រុំ ៤ សង្កាត់​បឹងទំពន់ ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

បើតាមប្រភពមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ​ បានឱ្យដឹងថា​ ក្រោយពី​លោក ម៉ុ​ត ដា​រ៉ា ជា​តំណាង​អយ្យការ បាន​ចោទប្រកាន់ ជា​ផ្លូវការ ហើយ​ចាត់​បញ្ជូនទៅចៅក្រម​ស៊ើបសួរ ដើម្បី​ឃុំខ្លួន​ជនសង្ស័យ​ដាក់ពន្ធនាគារ ជា​បណ្តោះអាសន្នរង់ចាំ​សវនាការផ្តន្ទាទោស តាម​អំពើ​ដែល​ជនល្មើសបាន​ប្រព្រឹត្ត​។​

​យោង​តាមរបាយការណ៍របស់សមត្ថកិច្ច​ បានឱ្យដឹងថា​ ​ដំណើរ​រឿង​ឃាតកម្ម​ខាងលេីនេះ​ បានកេីតឡេីង​កាលពី​វេលា​ម៉ោង ១១ ព្រឹក​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២១ ប្តី​ប្រពន្ធពីរ​នាក់​នេះ បាន​ឈ្លោះប្រកែក​គ្នា រហូត​ក្លាយទៅជា​អំពើហិង្សា កាប់​ចាក់​ក្នុង​គ្រួសារ ដោយ​ផ្តើមចេញពី ភ្លើង​ប្រច័ណ្ឌ ។​

តាម​ប្រភពព័ត៌មាន នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ដំបូង​ប្តី ប្រពន្ធ ពីរ​នាក់​នោះ បាន​ឈ្លោះប្រកែក គ្នា​ដែល​ប្រពន្ធ បាន​ចោទប្រកាន់​ប្តី​ថា មាន ស្រី លួចលាក់ ខាងក្រៅ​ផ្ទះ​។ ការចោទប្រកាន់ ពី​សំណាក់​ស្ត្រី ជា​ភរិយា​ថា ប្តី​មាន​ស្រី លួចលាក់​ក្រៅ​ផ្ទះ​នេះ បានធ្វើ​ឲ្យ​ប្តី មានការ​តបត ទើប​កើតជា​ជម្លោះ ដោយ​ប្រើ​អំពើហិង្សា វាយតប់ គ្នា​ទៅវិញទៅមក​។​

សាក្សី​បាន​បញ្ជាក់ថា៖​ នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​គ្រួសារ​មួយ​នេះ ឈ្លោះទាស់ទែង​គ្នា តែ​រឿង​ប្រច័ណ្ឌ​នោះ​។ ដោយ​សម្លេង​ស្រែកជេរ​បញ្ចោរ និង​វាយ​កាប់​ចាក់​គ្នា លាន់ឮ​កងរំពង​ពេញ​ក្នុងផ្ទះ រវាង​ប្តី​ប្រពន្ធ ទាំងពីរ ដែល​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​អ្នករស់នៅ​ជិតខាង នោះ​ជាហេតុ​ធ្វើ​ឲ្យ​បុរស ជា​ឪពុក ដែលមាន​វ័យ ចំណាស់ បាន​ដើរ​ចូលទៅ​ឃាត់ និង​ជួយ​ចាប់​កូនបង្កើត និង​កូនប្រសា កុំ​ឲ្យ​ឈ្លោះ​គ្នា​ទៀត​។​

ប៉ុន្តែ​ស្របពេលនោះ កូនស្រី បាន​ស្ទុះ​ទៅយក កាំបិត​សាំង​គីម ពី​ក្បាល​ដំណេក បម្រុង​ចាក់​ប្តី តែ​ត្រូវ ឪពុក និង​ប្តី ចាប់​ប្រតាយប្រតប់ ដណ្តើមយក​កាំបិត ជាហេតុ​ធ្វើ​ឲ្យ​ស្ត្រី ជ្រុលដៃ​ចាក់ទៅលើ​ឪពុក ជាច្រើន កាំបិត បណ្តាល​ឲ្យ​ឪពុក រងរបួស​ធ្ងន់ធ្ងរ​នឹង​ហូរឈាម ស្រោច​ពេញ​ដងខ្លួន​។​

ភ្លាមនោះ ប្តី ប្រពន្ធ ទាំង​២​នាក់ បាន​ស្រវាស្រទេញ ដឹក​ឪពុក​បញ្ជូន ទៅកាន់​មន្ទីរពេទ្យ មិត្តភាព ខ្មែរ សូ​វៀត ដើម្បី​សង្គ្រោះ ប៉ុន្តែ​ជា​អកុសល​ពេល​ដឹក​ដល់​មន្ទីរពេទ្យ ឈាម​លោកអ្នក​មានគុណ ហូរ​ច្រើនពេក ជនរងគ្រោះ ក៏បាន​លាចាក​លោក ដោយ​មិន​វិលត្រឡប់ ដោយ​ស្នាដៃ​កូន​ទាំងពីរ​នាក់​នេះ តែម្តងទៅ​។​

បន្ទាប់ពី​ឪពុក បាត់បង់​ជីវិត ហើយ​ជនសង្ស័យ បាន​ដឹក​សព​ឪពុក ត្រឡប់ទៅផ្ទះ​វិញ ទើប​ស្ត្រី ជា​កូនបង្កើត បាន​រាយការណ៍ ជូន​សមត្ថកិច្ច ប្រាប់​ពី​ដំណើររឿង ដែល​បាន​កើតឡើង ដោយ​ពួកគេ ក៏​មិនបាន​គេចវេស ពី​ហេតុការណ៍​នោះដែរ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print