រដ្ឋបាលខេត្តព្រះវិហារ បន្តរកឃើញវិជ្ជមានកូវីដ០៥នាក់ បន្ថែមទៀត គិតត្រឹមថ្ងៃទី១៦ខែសីហា ឆ្នាំ២០២១

ចែករំលែក៖

ខេត្តព្រះវិហារ, រដ្ឋបាលខេត្តព្រះវិហារ បន្តរកឃើញវិជ្ជមានកូវីដ០៥នាក់ បន្ថែមទៀត គិតត្រឹមថ្ងៃទី១៦ខែសីហា ឆ្នាំ២០២១ មានអ្នកវិជ្ជមានសរុប៨៤២នាក់ ស្រី៤២៣ក្នុងនោះជាសះស្បើយ៥០០នាក់ ស្រី២៤៨នាក់ និងស្លាប់៣នាក់។

រដ្ឋបាលខេត្តព្រះវិហារ សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តព្រះវិហារ ឲ្យបានជ្រាបថា៖ យោងតាមលទ្ធផលនៃការធ្វើតេស្តរហ័ស (Rapid Test) នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ចំនួន ០៥នាក់/ស្រីចំនួន ០២នាក់ដែលមានដូចខាងក្រោម,
បច្ចុប្បន្ន ក្រុមគ្រូពេទ្យបានបញ្ជូនអ្នកវិជ្ជមានជំងឺកូវីដ-១៩ចំនួន ០៥ នាក់ខាងលើ ទៅសម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩កម្រិតស្រាល (វិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ និងវិទ្យាល័យជាំក្សាន្ត)ខេត្តព្រះវិហារ។
គិតមកដល់ថ្ងៃនេះ ខេត្តព្រះវិហារបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩សរុបចំនួន ៨៤២នាក់/ស្រីចំនួន ៤២៣ នាក់ ក្នុងនោះបានជាសះស្បើយចំនួន ៥០០នាក់/ស្រីចំនួន ២៤៨នាក់ និងស្លាប់ចំនួន០៣នាក់/ស្រីចំនួន ០១ នាក់។ រីឯអ្នកជំងឺកូវីដ-១៩ចំនួន ៣៣៩នាក់/ស្រីចំនួន ១៧៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ១៦មករា ,មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល (វិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ ,វិទ្យាល័យជាំក្សាន្ដ
វិទ្យាល័យរវៀង និងកងពលធំអន្តរាគមន៍លេខ៣) ខេត្តព្រះវិហារ។
ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តព្រះវិហារ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកប៉ះពាល់ដោយ ផ្ទាល់ និងដោយប្រយោលទាំងអស់ ត្រូវទៅយកសំណាកនៅគ្រប់មណ្ឌលចត្តាឡីស័ក ឬមន្ទីរពេទ្យក្នុងខេត្តព្រះវិហារ។ ករណីមានរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិត កន្លែងបងប្អូនរស់នៅ ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០១២ ៩៨៥ ៦៨៩/០៨៨ ៥៩៦ ៤៤៩៦។

រដ្ឋបាលខេត្តព្រះវិហារ សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តតាមសេចក្ដីប្រកាសព័ត៌មាន នេះឲ្យមានប្រសិទ្ធភាពខ្ពស់ និងសូមបង្កើនការប្រុងប្រយ័ត្ន អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង ៣កុំ តាម ការណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខាភិបាលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print