ឃាត់ខ្លួនបុរសម្នាក់ជាបុគ្គលឹកក្រុមហ៊ុនលីម៉ីអុីងក្នុងករណីរំលោភលើទំនុកចិត្ត !

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ដោយមានការចង្អុរបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នៅចំណុចភូមិញ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កម្លាំងនៃមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ជំនាញបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ លាង សិត្យា ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនបញ្ចាំលីមុីអុីង មានទីលំនៅ ផ្ទះលេខ១៣៨ ផ្លូវ៦១៤ ភូមិ១៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានបញ្ជាក់ថា, ការឃាត់ខ្លួននេះធ្វើឡើង ដោយមានការសម្របស្រួលពីលោកជំទាវ ចាត សូរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យបានបញ្ជូនមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីបន្តអនុវត្តតាមនីតិវីធី តាមច្បាប់៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print