រដ្ឋបាល​ខណ្ឌដូនពេញ​ បន្ត​ឃាត់អ្នកជិះបញ្ច្រាសទិសដៅរង្វង់មូលវិមានឯករាជ្យ​ ទាំង​កង់​ និងម៉ូតូជិត​ ២០គ្រឿង

ចែករំលែក៖

ភ្នំពេញ​៖​ យោង​តាមរបាយការណ៍របស់អាជ្ញាធរខណ្ឌដូនពេញ​ បានឱ្យដឹងនៅព្រឹកថ្ងៃអង្គារទី១៧​ ខែសីហា​ ឆ្នាំ​២០២១នេះ​ថា៖​ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ពីម៉ោង១៩ និងដល់ម៉ោង២២យប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានបន្តអនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបរបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹតស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ជាក់ស្ដែងនៅបរិវេណរង្វង់មូលវិមានឯករាជ្យ អ្នកជិះបញ្រ្ចាស់នៅតែមានបើទោះបីកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចបានដាក់គោលដៅជាប្រចាំនៅទីនោះក៏ដោយ នៅតែមានអ្នកបំពានបើកបរបញ្រ្ចាស់ទៀត​ ​ជាលទ្ធផលបានធ្វើការឃាត់ម៉ូតូចំនួន០៤គ្រឿង និងកង់ចំនួន១២គ្រឿង។

អាជ្ញាធរ​ខណ្ឌដូនពេញ​ បានបញ្ជាក់បន្ថែមថា​ សូមបងប្អូនអ្នកជិះកង់ហាត់ប្រាណកុំគិតថា ការជិះកង់បញ្ច្រាស់ទិសដៅអាចទៅបានខុសពីកម្លាំងម៉ាស៊ីនម៉ូតូឡាន បើសិនបងប្អូនហ៊ានជិះបញ្រ្ចាស់មិនគោរពតាមច្បាប់ចរាចរណ៍ដែលស្លាកសញ្ញាបម្រាម​ហាមឃាត់ទេ អាជ្ញាធរ និងសមត្ថកិច្ចនឹងចាប់ឃាត់ភ្លាមដូចជា​ម៉ូតូនិងរថយន្តផងដែរ។ ព្រោះការគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនាំមកនូវសុខសុវត្ថិភាពទាំងអស់គ្នា។

ក្រោយប្រតិបត្តិការចប់​ អាជ្ញាធរ​ខណ្ឌដូនពេញ​ បានបញ្ជូនកង់​ និងម៉ូតូ​ទៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដើម្បីបន្តតាមនីតិវិធី៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print