នគរបាលខេត្តកំពង់ឆ្នាំង ចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះពេលយប់​ តាមគោលដៅសំខាន់ៗដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖កម្លាំងការិយាល័យជំនាញគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅយប់ថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលតាមបណ្តាក្រុងស្រុក និងក្រុមចម្រុះខេត្ត ចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះពេលយប់ តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ។
មន្រ្តីនគរបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងដោយ
អនុវត្តបានចំនួន០៧គោលដៅ លើ០៣ក្រុងស្រុកគឺ ស្រុករលាប្អៀរចំនួន ០២គោលដៅ ស្រុកបរិបូណ៌ចំនួន ០២គោលដៅ ស្រុកសាមគ្គីមានជ័យចំនួន ០៣គោលដៅ ។

ជាលទ្ធផល កម្លាំងចម្រុះបានត្រួតពិនិត្យរថយន្តចំនួន ២០គ្រឿង ម៉ូតូចំនួន ៩៤គ្រឿង គោយន្តចំនួន ២០គ្រឿង ម៉ូតូកង់បីចំនួន ០១គ្រឿង កង់ចំនួន ០៣គ្រឿង និងបានអប់រំអ្នកធ្វើដំណើរកុំឲ្យបើកបរក្នុងស្ថានភាពស្រវឹង (មានជាតិអាល់កុល) ត្រូវពាក់មួកសុវត្ថិភាព មានកញ្ចក់មើលក្រោយ ពាក់ខ្សែក្រវាត់ ត្រូវមានស្លាកលេខ កុំឲ្យប្រើប្រាស់បំពង់សុីម៉ាំងកែច្នៃ  ផ្ទុកលើសទម្ងន់ ប្រើប្រាស់រថយន្តខុសលក្ខណៈបច្ចេកទេស (តទ្រុង)  អប់រំក្មេងៗដើរលេងពេលយប់មួយចំនួនទៀត ។
ប្រភពដដែលបានឲ្យដឹងទៀតថា តាមការណែនាំរបស់គណ:បញ្ជាការឯកភាពខេត្ត ក៏ដូចជាលោកស្នងការនគរបាលខេត្តកំពង់ឆ្នាំងដែរនោះ ប្រតិបត្តិការនេះត្រូវធ្វើជាប្រចាំ ប្រយោជន៍ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ៕

...


ដោយ÷ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print