រុស្ស៊ីនិយាយថា ទីក្រុងកាប៊ុល ក្នុងរយៈពេល២៤ម៉ោងក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់ មានសុវត្ថិភាពជាងមុន

ចែករំលែក៖

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន លោក Dmitry Zhirnov បានលើកឡើងថា ក្នុងរយៈពេល២៤ម៉ោងដំបូងនៃការគ្រប់គ្រងរបស់ក្រុមតាលីបង់ គឺមានសុវត្ថិភាពជាងរដ្ឋាភិបាលរបស់អតីតប្រធានាធិបតី Ashraf Ghani ។ ការលើកឡើងរបស់លោក Dmitry Zhirnov បានបង្ហាញយ៉ាងច្បាស់ថា រុស្ស៊ីមានបំណងបង្កើតទំនាក់ទំនងល្អប្រសើរជាមួយក្រុមតាលីបង់ បើទោះបីរុស្ស៊ីនៅតែចាត់ទុកក្រុមតាលីបង់ជាក្រុមភេរវកម្មក៏ដោយ។ រុស្ស៊ីចង់ធានាថា អាហ្វហ្គានីស្ថាននិឹងក្លាយទៅជាទីតាំងជ្រកកោនរបស់ក្រុមអ៊ិស្លាមជ្រុលនិយមផ្សេងទៀត ហើយស្ថានភាពអសន្តិសុខនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននិឹងមិនហូរចូលតំបន់អាស៊ីភាគកណ្តាលដែលជាដែនដីអតីតសហភាពសូវៀត ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលទីក្រុងមូស្គូឡើយ។ រុស្ស៊ីក៏ដូចជាប្រទេសផ្សេងទៀតដែរ បានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយក្រុមតាលីបង់ដណ្តើមបានការគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថានក្នុងល្បឿនយ៉ាងលឿនលើសពីការស្មានបែបនេះ។ ឯកអគ្គរដ្ឋទូតរុស្ស៊ី លោក Zhirnov បានឱ្យដឹងថា សកម្មភាពរបស់ក្រុមតាលីបង់គឺវិជ្ជមាន សកម្មដូចជាអ្នកជំនួញ។ រដ្ឋធានីកាប៊ុលកំពុងតែស្ងប់ស្ងាត់ ហើយអ្វីគ្រប់យ៉ាងល្អប្រសើរក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់។រដ្ឋធានីកាប៊ុល ល្អជាងពេលដឹកនាំរបស់អតីតប្រធានាធិបតី Ashraf Ghani ទៅទៀត។ តាមការលើកឡើងរបស់ឯកអគ្គរដ្ឋទូតរុស្ស៊ី ក្រុមតាលីបង់បានចូលក្នុងរដ្ឋធានីកាប៊ុល ដោយមិនបំពាក់អាវុធឡើយ ស្នើឲ្យរដ្ឋាភិបាលចុះចាញ់ និងផ្ទេរអំណាចដោយសន្តិវិធី ៕ដោយ៖ធីរីណា

...

រូបថត៖AP.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print