ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ! សម្រេចបរិច្ចាគសាច់ប្រាក់ចំនួន ២០០,០០០ ដុល្លារ របស់រាជរដ្ឋាភិបាលកម្ពុជា បន្ថែមលើការសន្យារបស់កម្ពុជាចំនួន ១០០,០០០ ដុល្លារជំនួយមនុស្សធម៌អាស៊ាន ជូនរដ្ឋាភិបាលសហភាពមីយ៉ាន់ម៉ា !

ចែករំលែក៖

ភ្នំពេញ, ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រេចបរិច្ចាគសាច់ប្រាក់ចំនួន ២០០,០០០ ដុល្លារសហរដ្ឋអាមេរិក របស់រាជរដ្ឋាភិបាលកម្ពុជា បន្ថែមលើការសន្យារបស់កម្ពុជាចំនួន ១០០,០០០ ដុល្លារសហរដ្ឋអាមេរិក ជំនួយមនុស្សធម៌អាស៊ាន ជូនរដ្ឋាភិបាលសហភាពមីយ៉ាន់ម៉ា តាមរយៈមជ្ឈមណ្ឌលអាស៊ានសម្រាប់សម្របសម្រួលជំនួយមនុស្សធម៌ និងបរិច្ចាគឧបករណ៍វេជ្ជសាស្ត្រមួយចំនួន ជូនសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩។
អង្គភាព”នគរដ្រេហ្គន”សូមលើកយកលិខិតសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មកផ្សាយជូមទាំងស្រុងដូចខាងក្រោម:

រាជធានីភ្នំពេញ, ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១
ឯកឧត្តម នាយឧត្តមសេនីយ៍ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ណៃពិដោ

ឯកឧត្តម ខ្ញុំបានតាមដាន កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសឯកឧត្តមក្នុងការប្រយុទ្ធប្រឆាំង នឹងការផ្ទុះឡើងនៃ ជំងឺកូវីដ-១៩ ដោយបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត នេះតាំងពីដំបូងមក។
ក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពរវាងប្រទេសយើងទាំងពីរ ខ្ញុំសូមបរិច្ចាគជាសាច់ប្រាក់ចំនួន ២០០០០០ ដុល្លារអាម៉េរិក របស់រាជរដ្ឋាភិបាលកម្ពុជា បន្ថែមពីលើការសន្យារបស់កម្ពុជា ចំនួន ១០មុឺនដុល្លារអាមេរិក សម្រាប់ជំនួយមនុស្សធម៌អាស៊ាន ជួយមីយ៉ាន់ម៉ាតាមរយៈ មជ្ឈមណ្ឌលអាស៊ានសម្រាប់សម្របសម្រួលជំនួយមនុស្សធម៌ (AH Centre)។ យើងក៏នឹង បរិច្ចាគនូវឧបករណ៍វេជ្ជសាស្ត្រមួយចំនួនដែលរួមមាន៖ ម៉ាស់ចំនួន ៣ លាន តេស្តរហ័ស ចំនួន ៥០០.០០០ សំលៀកបំពាក់សុវត្ថិភាព PPE ចំនួន ២.០០០ ឈុត ម៉ាស៊ីនផលិតអុកស៊ីហ្សែន ស្វ័យប្រវត្តិចំនួន ១០០ គ្រឿង ម៉ាស៊ីនជំនួយដកដង្ហើមចំនួន ២០ គ្រឿង និងម៉ាស៊ីនតាមដានសញ្ញា ជីវិតចំនួន ២០ គ្រឿង ដូចបានរៀបរាប់លម្អិតនៅក្នុងបញ្ជីជូនភ្ជាប់ ជូនសាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា។

ក្នុងន័យនេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការ អន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងដឹកនាំគណៈប្រតិភូមួយក្រុម ដើម្បីប្រគល់ជូន អំណោយខាងលើនេះ តាមជើងហោះហើរពិសេស ដែលនឹងត្រូវរៀបចំឡើងដើម្បីទៅទីក្រុងណៃពិដោនាពេលឆាប់ៗនេះ។

ខ្ញុំជឿជាក់យ៉ាងមុតមាំថាជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង យើងនឹងយកឈ្នះលើជំងឺ រាតត្បាតសកលនេះទាំងស្រុង។

សូម ឯកឧត្តម ទទួលនូវការរាប់អានដ៏ស្មោះស្ម័គ្រពីខ្ញុំ ៕

...


ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print