រដ្ឋបាលខេត្តកោះកុង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង

ចែករំលែក៖

ខេត្តកោះកុង, បើយោងតាមប្រភព រដ្ឋបាលខេត្តកោះកុង បានបញ្ជាក់ឲ្យដឹងថា , នៅថ្ងៃអង្គារទី១៧ ខែសីហា ឆ្នាំ២០២១ លោក កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង។

កិច្ចប្រជុំផ្តោតលើរបៀបវារៈ ៖
១/ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៣
២/របាយការណ៍ ស្តីពីសកម្មភាពការងាររបស់គណៈអភិបាលខេត្ត
៣/ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២១ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត
៤/ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២១ ស្តីពីការអនុវត្តន៍ការងាររបស់រដ្ឋបាលខេត្ត
៥/របាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២១ របស់គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្ត -គណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារខេត្ត -គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស -គណៈកម្មាធិការលទ្ធកម្ម -គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្ម
៦/របាយការណ៍ ស្តីពីលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២១ និងទិសដៅបន្តរបស់ការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង
៧/របាយការណ៍ ស្តីពីស្ថានភាពនៃជំងឺកូវីដ-១៩ នៅខេត្តកោះកុង ប្រចាំខែកក្កដា ឆ្នាំ២០២១
៨/ពិនិត្យ និងអនុម័ត លើបញ្ជីគម្រោងអាទិភាពដោយប្រើប្រាស់ថវិការដ្ឋបាលខេត្តកោះកុង ឆ្នាំ២០២២-២០២៤
៩/ពិនិត្យ និងអនុម័ត លើផែនការយុទ្ធសាស្រ្តថវិកា ឆ្នាំ២០២២-២០២៤ និងផែនការថវិកាឆ្នាំ២០២២
១០/ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការរៀបចំគម្រោងខេត្ត
១១/ពិនិត្យ និងអនុម័តលើតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្ត្រី បុគ្គលិក នៃរដ្ឋបាលខេត្ត គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២១
១២/បញ្ហាផ្សេងៗ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print