រឿន ណាត បញ្ចេញសារខ្លី ក្រោយរូបភាពសិចស៊ីប៉ុន្មានសន្លឹកចុងក្រោយរងការរិះគន់ពីមនុស្សមួយក្រុម

ចែករំលែក៖

រឿន ណាត បញ្ចេញសារខ្លី ក្រោយរូបភាពសិចស៊ីប៉ុន្មានសន្លឹកចុងក្រោយរងការរិះគន់ពីមនុស្សមួយក្រុម
រូបថតសិចស៊ីប៉ុន្មានសន្លឹកចុងក្រោយរបស់តារាសម្តែង និងជាអតីតកញ្ញាឯកចក្រវាឡកម្ពុជា ២០១៨ កញ្ញា រឿន ណាត បានក្លាយជាទៅជាប្រធានបទក្នុងការវែកញែកពេញបណ្តាញសង្គមរបស់មនុស្សមួយក្រុមតូច។ ខណៈដែលក្រុមអ្នកគាំទ្រវិស័យកញ្ញាឯកក៏បានចេញប្រតិកម្មតបជំនួស កញ្ញាឯករូបនេះជាហូរហែផងដែរ។
ការបញ្ចេញរូបថតសិចស៊ីឈុតពណ៌កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើឲ្យមានការរិះគន់ខ្លះៗពីអ្នកលេងបណ្តាញសង្គម។ រិះគន់ព្រោះតែអ្នកខ្លះបានយល់ថា ជាសកម្មភាពមិនសមទំនងដែលនាងស្លៀកពាក់សិចស៊ីហើយឈរនៅលើដងផ្លូវ។ នៅមានមតិរិះគន់មួយចំនួនទៀតត្រូវបានអ្នកលេងបណ្តាញសង្គមខ្លះបានវាយប្រហារខ្លាំងៗទៅកាន់កញ្ញាឯករូបនេះផងដែរ។ ការរិះគន់នេះក៏បានធ្វើឲ្យក្រុមអ្នកគាំទ្រវិស័យកញ្ញាឯកនៅកម្ពុជា បញ្ចេញសារតបតរហូតក្លាយជាសង្វៀនបញ្ចេញមតិតយ៉ាងក្តៅគគុក សូម្បីតែគណនីហ្វេសប៊ុកដែលគាំទ្រវិស័យកញ្ញាឯកជាច្រើនបានបញ្ចេញសារប្រតិកម្មជាហូរហែ។
ទំនងជាតបទៅកាន់ក្រុមអ្នករិះគន់ កញ្ញា រឿន ណាត បានបញ្ចេញសារខ្លីតែមានន័យជ្រៅថា”អើយបង្កើតភពមួយនៅតែក្រុមអ្នកឯងទៅធុញណាស់និយាយមែន។ ចប់”។ អ្នកគាំទ្រនាងជាច្រើនបានបញ្ចេញយោបល់គាំទ្រទៅលើការលើកឡើងរបស់កញ្ញាឯករូបនេះ ខណៈដែលពាក្យរិះគន់មួយចំនួនទៅកាន់កញ្ញាឯករូបនេះនៅមិនទាន់បញ្ឈប់នៅឡើយដែរ។
គួរបញ្ជាក់ដែរថា រឿន ណាត គឺជាតារាសម្តែង និងបង្ហាញម៉ូត ដែលនិយមបង្ហាញរូបថតសិចស៊ីជាហូរហែក្រោយពីនាងបានបញ្ចប់ការប្រកួតក្នុងកម្មវិធីសម្រស់ធំគឺកញ្ញាឯកច្រវាឡ២០១៨ ដែលត្រូវបានធ្វើឡើងនៅប្រទេសថៃ។ ក្រៅពីនេះនាងក៏តែងបង្ហាញមុខក្នុងឈុតប្រណីតបុរាណ និងសម័យជាច្រើនបន្តបន្ទាប់នៅលើបណ្តាញសង្គមរហូតទទួលបានការពេញចិត្តច្រើនមិនតិចនោះដែរ៕


ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print