អាមេរិកជំរុញពលរដ្ឋនាំគ្នាទៅចាក់ វ៉ា់ក់សាំងប្រឆាំងកូវីដ-១៩ដូសទី៣

ចែករំលែក៖

ពលរដ្ឋរស់នៅមណ្ឌលចាស់ជរា និងក្រុមគ្រូពេទ្យ បុគ្គលិកសុខាភិបាល គឺជាក្រុមដំបូងដែលត្រូវចាក់វ៉ាក់សាំងដូសទីបី ចាប់ពីខែកញ្ញាឆ្នាំ២០២១ ។ បន្ទាប់មកគឺមនុស្សចាស់ដែលបានចាក់វ៉ាក់សាំងដូសទីពីរកាលពីរដូវរងាកន្លងមក។

សារព័ត៌មាន New York Times នៅថ្ងៃទី១៧ខែសីហា បានដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលរបស់ប្រធានាធិបតីបៃឌិនដែលមិនបញ្ចេញឈ្មោះបានឱ្យដឹងថាប្រធានាធិបតីបៃឌិនបានសម្រេចឱ្យពលរដ្ឋចាក់វ៉ាក់សាំងដូសទីបី ក្រោយរយៈពេល៨ខែដែលបានចាក់ដូសទីពីររួចរាល់។ ការចាប់ផ្តើមចាក់ដូសទីបីឆាប់បំផុតគឺនៅពាក់កណ្តាលខែកញ្ញា ។
តាមគម្រោង ការសម្រេចចាក់ដូសទីបីនឹងត្រូវប្រកាសជាផ្លូវការនៅក្នុងសប្តាហ៍នេះ។ គោលដៅនៃការចាក់វ៉ាក់សាំងដើម្បីជួយដល់ពលរដ្ឋអាមេរិក អាចទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩បំប្លែងថ្មី (ដែលតា) ដែលបង្កឲ្យមានការឆ្លងថ្មីកើនឡើងនៅក្នុងទឹកដីអាមេរិក ។
ការសម្រេចខាងលើរបស់អាមេរិកកើតឡើងក្រោយពេលដែលមន្ត្រីអាមេរិកមួយចំនួនបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ក្រោយលទ្ធផលស្រាវជ្រាវរបស់អុីស្រាអែលបង្ហាញឱ្យឃើញថា លទ្ធភាពការពាររបស់វ៉ាក់សាំង Pfizer ចំពោះវីរុសបំប្លែងថ្មីដែលដាបានថយចុះតាមពេលវេលា ពិសេសចំពោះមនុស្សមានវ័យចំណាស់។ អុីស្រាអែលគឺជាប្រទេសដែលបានចាក់វ៉ាក់សាំងលឿនជាងគេនូវប្រភេទវ៉ាក់សាំងតែមួយគឺPfizer ៕ ដោយ៖ធីរីណា

...

ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ នៅទីក្រុង Detroit រដ្ឋ Michigan សហរដ្ឋអាមេរិក។ រូបភាព៖ AFP/TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print