ជនសង្ស័យជួញដូរនិងអ្នកប្រើប្រាស់គ្រឿងញៀនដ៍សកម្មនៅស្រុកទឹកផុស ក្រុងកំពង់ឆ្នាំង ត្រូវបានសមត្ថកិច្ចព័ទ្ធចាប់បានក្នុងពេលធ្វើសកម្មភាព

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យម្នាក់ជាអ្នកចែកចាយនិងប្រើប្រាស់គ្រឿងញៀនដ៍សកម្ម ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយនគរបាលស្រុកទឹកផុស និងក្រុងកំពង់ឆ្នាំង ព័ទ្ធចាប់បានជាបន្តបន្ទាប់ ក្នុងពេលដែលជនសង្ស័យរូបនេះបានធ្វើសកម្មភាព។

ហេតុការណ៍នេះចាប់ជនសង្ស័យអ្នកចែកចាយគ្រឿងញៀននេះធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៦ ស្រុកទឹកផុស និង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​ ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យមានដែលចាប់បាននេះទី១.ឈ្មោះគង់ ឆៃលី ភេទប្រុស អាយុ២៨ឆ្នាំ ២.ឈ្មោះហឿង ចាន់ហ៊ុម ភេទប្រុស អាយុ២៧ឆ្នាំ ទាំង២នាក់នេះរស់នៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ជាអ្នកប្រើប្រាស់សារធាតុញៀន និងទី៣.ឈ្មោះ មាន ពេជ្រ ភេទប្រុស អាយុ៣៦ឆ្នាំ មកស្នាក់នៅផ្ទះជួលមួយនៅក្នុងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង  ជាអ្នកជួញដូរ និងចែកចាយគ្រឿងញៀនដ៍សកម្ម ។ ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចបានរកឃើញថ្នាំញៀនចំនួន១៥កញ្ចប់តូច និង ១កញ្ចប់ធំ ឧបករណ៍ប្រើប្រាស់ថ្នាំញៀនជាច្រើនផងដែរ ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលដែលឈានចាប់មេខ្លោងធំដែលសំងំលាក់ខ្លួននៅផ្ទះជួលនោះ សមត្ថកិច្ចបានចាប់អ្នកប្រើប្រាស់គ្រឿងញៀនចំនួន២នាក់ នៅស្រុកទឹកផុស ក្រោយពីជនសង្ស័យទាំង២នាក់នេះបានបង្ហាញមុខសញ្ញាអ្នកជួញដូរ និង អ្នកចែកចាយ ហើយបានឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះមាន ពេជ្រ ដែលជាមេខ្លោងធំរបស់គេដែលស្នាក់នៅសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យគឺជាមុខសញ្ញាចាស់ដែលសមត្ថកិច្ចមូលដ្ឋាន ​និងសមត្ថកិច្ចខេត្តធ្វើការតាមដានអំពីសកម្មភាពរបស់ជនសង្ស័យ ក្រោយពីទទួលព័ត៌មានថាជនសង្ស័យបានរៀបចំធ្វើសកម្មភាពនោះសមត្ថកិច្ចបានធ្វើការឡោមព័ទ្ធចាប់តែម្តង ។

នៅពេលនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

12895490_981624938595580_1450681555_n

12895480_981624888595585_274217058_n

12910302_981624988595575_1791394151_n

12910449_981624965262244_847977833_n

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print