សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំឆ្លងខ្លឹមសារនៃសេចក្ដីព្រាងប្រកាស ស្ដីពីការបង្កើត និងការគ្រប់គ្រងក្រុមបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ច និងក្រុមបង្ការ និងពន្លត់អគ្គិភ័យស្ម័គ្រចិត្ត

ចែករំលែក៖

ភ្នំពេញ, បើយោងតាមនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃបានបញ្ជាក់អោយដឹងថា,នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ តាមរយៈប្រព័ន្ធវិដេអូសន្និសីទ ZOOM សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំឆ្លងខ្លឹមសារនៃសេចក្ដីព្រាងប្រកាស ស្ដីពីការបង្កើត និងការគ្រប់គ្រងក្រុមបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ច និងក្រុមបង្ការ និងពន្លត់អគ្គិភ័យស្ម័គ្រចិត្ត។

កិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូសន្និសីទ ZOOM នាពេលព្រឹកនេះ មានការចូលរួមពី រដ្ឋលេខាធិកាប្រចាំការ, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ, អគ្គស្នងការនគរបាលជាតិ, អគ្គលេខាធិការក្រសួងមហាផ្ទៃ, អគ្គនាយក នៃ អគ្គនាយកដ្ឋានរដ្ឋបាល, ប្រធានក្រុមប្រឹក្សានីតិកម្ម និងនាយកដ្ឋាននគរបាលបង្ការ និងពន្លត់អគ្គិភ័យ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

នាឱកាសនោះដែរ លោក សន្តិបណ្ឌិត អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍ សង្ខេបអំពីការរៀបចំប្រកាស ស្តីពីការបង្កើត និងការគ្រប់គ្រងក្រុមបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ច និងក្រុមបង្ការ និងពន្លត់អគ្គិភ័យស្ម័គ្រចិត្តជូនដល់អង្គប្រជុំទាំងមូលផងដែរ។

ក្រោយបញ្ចប់ការស្ដាប់របាយការណ៍ និងកិច្ចពិភាក្សាការចូលរួមមតិរបស់អង្គប្រជុំរួច សម្ដេចក្រឡាហោម ស ខេង ក៏មានមតិណែនាំដល់ក្រុមការងារសិក្សាខ្លឹមសារ នៃសេចក្ដីព្រាងប្រកាស ស្ដីពីការបង្កើត និងការគ្រប់គ្រង ក្រុមបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ច និងក្រុមបង្ការ និងពន្លត់អគ្គិភ័យស្ម័គ្រចិត្ត ឱ្យបន្តបំពេញការងារនេះបន្ថែមទៀត។ ព្រមជាមួយនេះ សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែងចូលរួមក្នុងការបំពេញកិច្ចការងារនេះកន្លងមក៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print