រថយន្តបែនដឹកដីបេីកទាក់ខ្សែភ្លើងបាក់បង្គោលភ្លើងពីរដើមសង្កត់ផ្ទះប្រជាពលរដ្ឋនៅខណ្ឌដង្កោ រងការខូចខាត

ចែករំលែក៖

​ ភ្នំពេញ​ ៖ រថយន្តបែនដឹកដីមួយគ្រឿងបេីកបរដោយបុរសម្នាក់ក្នុងល្បឿនលឿននិងមិនប្រយ័ត្នបានទាក់ខ្សែភ្លើងទទឹងផ្លូវបណ្តាល​ឲ្យទាញបាក់បង្គោលភ្លើងសង្កត់លើផ្ទះប្រជាពលរដ្ឋនិងដាច់ខ្សែភ្លើងរាយប៉ាយពេញផ្លូវ បង្កការភ្ញាក់ផ្អេីលដល់អាជ្ញាធរមូលដ្ឋាន​ កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៨ ខែ សីហា ឆ្នាំ២០២១ ស្ថិតនៅផ្លូវក្រវាត់ក្រុង (ហៅផ្លូវ ៥០ម៉ែត្រ) ក្នុងភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ ។

តាមប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងឡើយគាត់បានឃើញបុរសម្នាក់បើករថយន្តយីឌុបដឹកដី ពាក់ស្លាកលេខកណ្តាល 3A- 2538 ដោយមិនបានទម្លាក់បែននៅពីក្រោយឡើយ និងបើកបរក្នុងល្បឿនលឿនតាមដងផ្លូវ ៥០ម៉ែត្រក្នុងទិសដៅពីភ្លើងស្តុបព្រៃសឆ្ពោះទៅស្តុបបារគូ។ ពេលបើកមកដល់ចំណុចកើតហេតុស្រាប់តែទាក់ខ្សែភ្លើងដែលរាយកាត់ទទឹងផ្លូវជាមួយនឹងបែនរថយន្តបណ្តាលឱ្យទាញបាក់បង្គោលភ្លើងពីរដើម ព្រមទាំងដាច់ខ្សែភ្លើងធ្លាក់រាយប៉ាយពេញផ្លូវ និងលើដំបូលផ្ទះប្រជាពលរដ្ឋថែមទៀតផង។

​ សមត្ថកិច្ចបានឱ្យដឹងថា នៅក្នុងហេតុការណ៍នេះមិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ ប៉ុន្តែខូចខាតបង្គោលភ្លើងពីរដើម , ដំបូលនិងជញ្ជាំងផ្ទះប្រជាពលរដ្ឋ ហើយបានដាច់ចរន្តអគ្គិសនីប្រើប្រាស់មួយផ្នែកនៃមូលដ្ឋានខណ្ឌដង្កោ ។ សមត្ថកិច្ចបន្តទៀតថា ក្រោយពីមានករណីនេះតៃកុងរថយន្តបានព្យាយាមបើកគេច តែត្រូវអ្នកឃើញហេតុការណ៍ដេញតាមឃាត់បានតែរថយន្ត ចំណែកតៃកុងបានចុះរត់កាត់វាលស្រែបាត់ស្រមោលតែម្តង។

​ ក្រោយពីពិនិត្យជាក់ស្តែងខាងតំណាងរថយន្តបង្កហេតុបានមកសម្របសម្រួលសុំដោះស្រាយជួសជុលឡើងវិញនូវសម្បត្តិរដ្ឋនិងសម្បត្តិឯកជនដែលរងការខូចខាតក្នុងហេតុការណ៍ខាងលេីនេះដើម្បីបញ្ចប់រឿង៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print