ខេត្តបន្ទាយមានជ័យ, បើយោងតាមប្រភពពី: អង្គភាពមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បានបញ្ជាក់ឲ្យដឹងថា, នៅថ្ងៃពុធ ១០កេីត ខែស្រាពណ៍ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២១ អាជ្ញាធរ ក្រុងសិរីសោភ័ណ បានយកសំណាកអ្នកពាក់ព័ន្ធជាមួយបុគ្គលមានវិជ្ជមានកូវីដ-១៩ នៅក្នុងផ្សារ ទឹកថ្លា លេីអាជីវករលក់ដូក្នុងផ្សារ អ្នកពាក់ព័ន្ធសរុប៥០៥នាក់ ក្នុងនោះវិជ្ជមានកូវីដ-១៩ ចំនួន១២៦នាក់។
សូមបងប្អូនបន្តចូលរួមអនុវត្តទាំងអស់គ្នានូវវិធានការ ” ៣ការពារ ៣កុំ ” ឲ្យបានខ្ជាប់ខ្ជួន ។
សូមជម្រាបថា នៅក្នុង សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២១ រកឃើញ អ្នកឆ្លងថ្មី ៥៩៣នាក់ទៀត ជាសះស្បើយ ៧៤៨នាក់ និងស្លាប់ ១២នាក់៖
– ករណីឆ្លងសហគមន៍ ៤០៤នាក់
– អ្នកដំណើរពីបរទេស ១៨៩នាក់
គិតត្រឹមព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 87,190 នាក់
– អ្នកជាសះស្បើយ= 82,666 នាក់
– អ្នកស្លាប់= 1,730 នាក់។
សូមបញ្ជាក់ថា, នៅរសៀលថ្ងៃទី១៨ ខែសីហាឆ្នាំ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានជ័យសេចក្តីជូនដំណឹងថា, តាមរយៈការធ្វើតេស្តរហ័ស រូបឃើញទៅលើពលករប្រុសស្រី ចំនួន៦៨៩ នាក់ មានវិជ្ជមានកូវីដ-១៩។
សូមបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ មាន ៨៥,២៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៣២,២៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕
ដោយ, សិលា