មេបញ្ជាការ យោធភូមិភាគទី៣ ចុះត្រួតពិនិត្យ សំណង់អគារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

ចែករំលែក៖

ខេត្តកំពត, បើយោងតាមប្រភពពីផេកផ្លូវការ របស់អង្គភាពកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ឲ្យដឹងថា , នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នេះ លោកឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរង កងទ័ពជេីងគោក មេបញ្ជាការយោធភូមិភាគទី៣ អញ្ជេីញត្រួតពិនិត្យសំណង់អគារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដល់ជូន តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ និងតំបន់ប្រតិបត្តិការសឹករងកំពត តាមរយ:ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជេីងគោក ។

អគារទាំងនោះរួមមាន៖ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ អគារស្នាក់នៅ ២ខ្នង កំម្ពស់១ជាន់ និង តំបន់ប្រតិបត្តិការសឹករងកំពត អគារស្នាក់នៅ ១ខ្នង កំម្ពស់១ជាន់, អគារទីបញ្ជាការផ្នែកសឹករងទឹកឈូ ១ខ្នង, អគារទីបញ្ជាការផ្នែកសឹករងដងទង់ ១ខ្នង។
លោក មេបញ្ជាការ បានរំលឹកដល់ក្រុមការងារជាងទាំងអស់ត្រូវយកចិត្តទុកដាក់ទៅលេីគុណភាព និងសោភ័ពភាពរបស់សំណង់ទៅតាមបច្ចេកទេស និងធ្វេីយ៉ាងណាឲ្យកងទ័ពអាចប្រេីប្រាស់បានយូរអង្វែង។

លោកមេបញ្ជាការយោធភូមិភាគ ក៏បានគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែផ្តល់ការឧបត្ថម្ភគាំទ្រទាំងស្មារតីសម្ភារ:មកដល់កងកម្លាំង ដែលជាការលើកទឹកចិត្ត និងឆន្ទៈ ក្នុងកិច្ចការពារបុព្វហេតុជាតិមាតុភូមិ និងប្រជាជន៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print