រវាងស្រ្តីរងគ្រោះ នឹងគ្រូពេទ្រជាករណីចាប់រំលោភទាំងស្រុង មិនមែនត្រូវរ៉ូវគ្នា ដូចការសង្ស័យរបស់នគរបាលនោះទេ

ចែករំលែក៖

ខេត្តក្រចេះ ៖ បើតាមសម្តីស្ត្រីរងគ្រោះ ឈ្មោះ ខុន លាងហេង អាយុ២៧ឆ្នាំ ជាជនជាតិភាគតិចព្នង ប្តីឈ្មោះ ឃឹម ឡែន អាយុ៣៣ឆ្នាំ មានកូន២នាក់ រស់នៅភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ បានរៀបរាប់ថា ករណីនេះរវាងរូបកាត់ជាមួយនិងគ្រូពេទ្រ គឺជាករណីចាប់រំលោភទាំងស្រុង គឺមិនមែនជាករណីត្រូវរ៉ូគ្នា ដូចការសង្ស័យរបស់នគរបាលនោះទេ ។

ស្ត្រីរងគ្រោះបានបន្តថា នៅព្រឹកថ្ងៃកើតហេតុ​ថ្ងៃទី១៨ ខែកក្កដា វេលាម៉ោងជាង៦ព្រឹក ខណៈដែលរូបគាត់បានត្រឡប់មកពីទិញបបរឱ្យប្តីដែលមានជំងឺ ដំបាវជើងដែលកំពុងដេកសម្រាកនៅក្នុងមន្ទីរពេទ្យបង្អែក លោកគ្រូពេទ្រ ឈ្មោះ ហេង ម៉េងលាង បានហៅគាត់ឱ្យចូលបន្ទប់ ដោយនិយាយថា លោកឌុកទ័រធំឱ្យមកពិនិត្យឈាម ពេលគាត់ចូលទៅដល់លោកគ្រូពេទ្យបានឱ្យគាត់ងូតទឹក ពេលងូតទឹករួចឱ្យគាត់មកអង្គុយលើគ្រែ រួចប្រើឱ្យគាត់ដោះអាវចេញ ។

ក្រោយមកលោកគ្រូវពេទ្យបានធ្វើសកម្មភាពស្ទាប ច្របាច់ ហើយធ្វើសកម្មភាពចាប់រំលោភគាត់ ហើយស្រ្តីរងគ្រោះបានសួរទៅលោកគ្រូពេទ្យថា ធ្វើអីញ្ចឹង លោកគ្រូពេទ្យតបវិញថា ទាល់តែធ្វើបែបនិងបានពិនិត្យឈាមដឹង។ ក្រោយពីធ្វើសកម្មភាពហើយនោះលោកគ្រូពេទ្រកំហូចម្នាក់នេះ បានអង្វរស្រ្តីរងគ្រោះកំឱ្យប្រាប់អ្នកណា ពេលនោះគាត់ក៏យំដើរចេញពីបន្ទប់ ក៏និយាយរឿងទាំងអស់នេះប្រាប់ប្តីគាត់ទៅ ។

ស្រ្តីរងគ្រោះបានបញ្ជាក់ថា ពេលនេះគាត់បានដាក់ពាក្យបណ្តឹង ទៅនគរបាលក្រុងក្រចេះ និងដាក់ពាក្យបណ្តឹងទៅសមាគមការពារសិទ្ធមនុស្សអាដហុកប្រចាំខេត្តក្រចេះ ដោយទារសំណងចំនួន៣ពាន់ដុល្លារ។ ដោយឡែក អធិការរងនគរបាលក្រុងក្រចេះ លោក ស៊ាង សុភក្រ័ បានឱ្យដឹងថា ករណីនេះលោកមិនទាន់បានធ្វើការកំណត់នៅឡើយទេ ព្រោះជនល្មើសកំពុងរត់គេចខ្លួន ហើយលោកយល់ថា ករណីនេះជាករណីត្រូវរ៉ូវគ្នាច្រើនជាង ករណីចាបរំលោភនោះទេ  ៕ កោះទ្រុង

419

129

225

319

...

 

 

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print