លោកប៉ា សុជាតិវង្ស សម្ពោធដាក់ឲ្យប្រើប្រាស់ អគារសិក្សា១ខ្នង ៣ជាន់ មាន១៧បន្ទប់ នៅសាលាបឋមសិក្សា មង្គលសិរីគៀនឃ្លាំង

ចែករំលែក៖

ភ្នំពេញ​ ៖ លោក ​ប៉ា សុជាតិវង្ស  អភិបាលរាជធានីភ្នំពេញ និងមន្ដ្រីក្រោមឱវាទ បានចូលរួមសម្ពោធដាក់ ឲ្យប្រើប្រាស់ អគារសិក្សាមង្គល សិរីគៀនឃ្លំាង ១ខ្នង កំពស់៣ជាន់ ស្មើរ១៧បន្ទប់ អស់ថវិកា ចំនួន ៤៨៤​៣៦៨ ដុល្លារអាម៉េរិក បានមកពីការចូលរួមពីព្រហសង្ឃនិងពុទ្ធបរិស័ទ និងពីអាជ្ញាធររាជធានីភ្នំពេញ   រួម​ជាមួយ​សមិទ្ធិ​ផលនានា  វត្ដមង្គលគៀនឃ្លំាង រួមមាន កុដិ២ ខ្នង របង ក្លោងទ្វារ  ដងទង់១គូ ប្រាសាទ​ពោធិ​ព្រឹក្សមាស  សាលាធម្មសភា និងសួនច្បារ  ស្ថិតនៅសង្កាត់ជ្រោយចង្វារ   ខណ្ឌជ្រោយចង្វារ    កាលពីព្រឹកថ្ងៃទី ២០  ខែកក្ដដា ឆ្នំា២០១៥ ។
លោក​ស្រី  កែវ សុណារី  អភិបាលរងខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា៖ ​សាលា​បឋម​សិក្សា​មង្គល​សិរី គៀនឃ្លំាង  សិ្ថត​នៅ​ សង្កាត់ជ្រោយចង្វារ ​ ខណ្ឌ​ជ្រោយចង្វារ ​បាន​បង្កើត​ឡើង​តាំង​ពីសម័យ​អាណា​និគម​និយម​បារាំង​មក​ ​ មាន​អគារ​សិក្សា​ធ្វើ​ពី​ឈើ​ជញ្ជាំង ​និង​ដំបូល​ប្រក់​សឹ្លក​។ ​នៅឆ្នាំ​១៩៦០​ សាលា​មាន​អគារសិក្សា តែមួយខ្នង ២ជាន់ ​៦បន្ទប់ ស្ថិតនៅក្នុងបរិវេណ វត្ដមង្គលគៀនឃ្លំាង រហូតដល់របប​ប្រល័យ​ពូជសាសន៍ ត្រូវបានបំផ្លិចបំផ្លាញ គ្មានសល់  ។ក្រោយថ្ងៃរំដោះ៧មករា ឆ្នំា១៩៧៩ ត្រូវបានប្រជាពលរដ្ឋ រួមជាមួយពុទ្ធបរិស័ទ បានឯកភាពគ្នាចូលរួមកសាងឡើងវិញធ្វើអំពីឈើ ១ខ្នងប្រក់ក្បឿង  ដើម្បីទុកឲ្យកូន​ចៅបានរៀនសូត្រ ក្រោយមកមានសភាពចាស់ទ្រុឌទ្រោម ទើបអាជ្ញាធរ រាជធានីភ្នំពេញ មន្ដ្រីរាជការ ក្រោមឱវាទ រួមជាមួយនិងព្រះសង្ឃ ពុទ្ធបរិស័ទចំណុះជើងវត្ដ ក៍បានសម្រេចកសាងឡើងវិញ ដោយធ្វើ អំពីថ្ម ១ខ្នង កំពស់៣ជាន់ មាន១៧បន្ទប់ ប្រក់ក្បឿង ទីចាត់ការ និងបន្ទប់ទឹក ដោយចំណាយថវិកាសរុប អស់ចំនួន៤៨៤ ៣៦៨ ដុល្លារអាម៉េរិក។ដើម្បីទុកឲ្យកូនចៅបានចូលរៀនសមរម្យ មានកន្លែងរៀនស្អាត សាក់សមជាកន្លែងសិក្សា ដែលមានផាសុខភាព ស្របតាមយុទ្ធសាស្រ្ដរបស់រាជរដ្ឋាភិបាល ។

លោក ប៉ា សុជាតិវង្ស ​  អភិបាល ​រាជ​ធានី​ភ្នំពេញ​   បាន​បញ្ជាក់ថា៖ ​ ​នៅ​រាជ​ធានី​ភ្នំពេញ​សម្តេច​តេជោ ​បាន​នឹង​កំពុង​សាង​សង់​អគារ​ចំនួន​១៨៤​ខ្នង​ ស្មើ​៧៨៩ ​បន្ទប់​ ក្នុង​នោះ​មាន​អគារ​សិក្សា​១០៩ ​ខ្នង​ មាន​៧០៣​បន្ទប់ ​ ទី​ចាត់ការ​១០ ​ខ្នង ​៦៦​បន្ទប់ ​អគារ​កាត់​ដេរ​៧ខ្នង ១​៩ ​បន្ទប់​ បណ្ណា​ល័យ​៨ខ្នង ​១៩​បន្ទប់​ សាល​ប្រជុំ​៥​ខ្នង​ ៩បន្ទប់ ​កន្លែង​លក់​ចំណី​អាហារ​៨​ខ្នង​ និង​កន្លែង​ផ្ញើ​កង់​៥​ខ្នង​ នៅ​តាម​សាលា​រៀន​ចំនួន​៧៨​សាលា ​ក្នុង​សង្កាត់​ចំនួន​៤៩ ​ ​នៃ​ខណ្ឌ​ទាំង​១២ ​របស់​រាជ​ធានី​ភ្នំពេញ  ​។   លោកប៉ា សុជាតិវង្ស  ​បាន​បញ្ជាក់​ថា៖​  ក្រោម​ទស្សនៈ​វិស័យ​ដ៏​វែង​ឆ្ងាយ​ និង​ពោរ​ពេញ​ទៅ​ដោយ​សុទិ​ដិ្ឋនិយម​របស់​សម្តេច​តេជោ ​ហ៊ុន ​សែន​ នាយក​រដ្ឋ​មន្រី្ត​ ដែល​សម្តេច​បាន​នឹង​កំពុង​អនុវត្ត​គោល​នយោបាយ​ យុទ្ធ​សាស្រ្ត​ចតុ​កោណ ​ដំណាក់​កាល​ទី​៣ ​របស់​រាជ​រដ្ឋា​ភិបាល ​ក្នុង​នោះ​មួយ​ផ្នែក​ ​គឺ​សំដៅ​ទៅ​លើការ​កសាង​សមត្ថ​ភាព ​និង​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស​ ។ ​ជាការ​ពិត​ណាស់ ​ក្នុង​រយៈ​ពេល​៣៥​ឆ្នាំ ​កន្លង​មក​នេះ​ សម្តេច​តេជោ ​ហ៊ុន​ សែន ​បាន​ខិត​ខំ​កសាង​ និង​ពង្រីក​សាលា​រៀន​ឲ្យ​បាន​ច្រើន​ទៅ​តាម​តំរូវ​ការ​រៀន​សូត្រ ​របស់​កូន​ចៅ ​ប្រជាជន​យើង​ នៅ​ទូទាំង​ប្រទេស​ ។ លោកបន្ដ​ថា៖ ​ ក្មួយៗ​ មាន​វាសនា​បាន​ចូល​រៀន  ​ក្នុង​បន្ទប់​ថ្មី​ដ៏​ស្អាត​ មាន​តុ ​កៅអី ​សមរម្យ ​និង​មាន​ផាសុខ​ភាព​ ។ ​ដូច្នេះ ​ដើម្បី​ជា​កិច្ច​តប​ស្នង​សង​គុណ​ចំពោះ​ សម្តេច​តេជោ ​និង​លោក​ជំទាវ​កិតិ្ត​ព្រឹទ្ធ​បណិ្ឌត ​ចូរ​ក្មួយៗ​ ខិត​ខំ​ត្រង​ត្រាប់​ស្តាប់​ដំបូន្មាន​លោក​គ្រូ ​អ្នកគ្រូ ​និង​ខិតខំ​រៀន​សូត្រ ​ព្រោះ​ភាព​ឧស្សាហ៍​ព្យាយាម​ រួម​ផ្សំ​ និង​សីល​ធម៌​ល្អ ​ទើប​ក្មួយ​ៗ ​បាន​ក្លាយ​ជា​សិស្ស​ល្អ កូ​នល្អ ​មិត្ត​ល្អ​ អនាគត​ពលរដ្ឋ​ល្អ ​នេះហើយ​ដែល​ជា​ប្រភព​ ធ្វើ​ឲ្យ​ក្មួយ​ៗ ​ទទួល​បាន​ជ័យ​ជំនះ​ដ៏​ឧត្តុង្គ​ឧត្តម​ ក្នុង​វ័យ​នៅ​ក្មេង​សំរាប់​ការ​សិក្សា​របស់​ក្មួយ​ៗ ​នា​ពេល​នេះ ​។
លោក​ក៍​បាន​ក្រើន​រំលឹក ​ដល់​ក្មួយ​សិស្សា​នុសិស្ស​ទាំង​អស់​ បើ​ស្រលាញ់​ខ្លួន​ និង​ស្រលាញ់​ឪពុក​ ម្តាយ ​ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿង​ញៀន ​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ខ្លួន​ឯង​ ចំពោះ​មិត្ត​ភកិ្ត​ និង​ត្រូវ​ណែនាំ​គ្នា​ទៅ​វិញ​ទៅ​មក​ អំពី​គ្រោះ​ថ្នាក់ ​នៃ​ការ​ប្រើបា្រស់​គ្រឿង​ញៀន​ និង​ត្រូវ​បដិសេធ ​ចំពោះ​គ្រឿង​ញៀន ​គ្រប់​ប្រភេទ​ ។ ​ទន្ទឹម​នឹង​នេះ ​ក្មួយៗ​មិន​ត្រូវ​ធ្វើជា​ក្មេង​ទំនើង​ឡើយ ​ហើយ​ត្រូវ​ប្រតិបតិ្ត​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​ ដោយ​ត្រូវ​ចេះ​យោគ​យល់ ​និង​មាន​អធ្យា​ស្រ័យ​គ្នា ​ដើម្បី​ធានា​សុវតិ្ថ​ភាព​ផ្ទាល់​ខ្លួន​ និង​អ្នក​ដទៃ ​ក៏​ដូច​ជា​រក្សា​បាន​នូវ​សេចកី្ត​ថ្លៃ​ថ្នូរ​ដល់​សង្គម​ជាតិ​យើង​ ព្រោះ​បច្ចុប្បន្ន​នេះ ​គ្រោះ​ថ្នាក់​ចរាចរ​បាន​កើត​ឡើង​ជា​រៀង​រាល់​ថ្ងៃ ​ហើយ​ធ្ងន់​ធ្ងរ ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ​និង​របួស​យ៉ាង​ច្រើន​ ហើយ​ការ​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរ​ច្រើន​ជាង​ការ​ស្លាប់ ​ដោយ​សារ​ជំងឺ​ផ្សេង​ៗ​ និង​គ្រាប់​មិន​ទាន់​ផ្ទុះទៅ​ទៀត​   ៕ដោយ៖សំរិត

z4

z1

z6

z5

z3

...

z2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print