នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន៤៨នាក់​ (ជាសះស្បើយចំនួន១០២នាក់) និងស្លាប់ ចំនួន២នាក់

ចែករំលែក៖

ខេត្តព្រៃវែង, នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន៤៨នាក់​ (ជាសះស្បើយចំនួន១០២នាក់) និងស្លាប់ ចំនួន២នាក់ នៅមូលដ្ឋានក្នុងស្រុក ចំនួន១២ និងមកពីរាជធានីភ្នំពេញ ដូចខាងក្រោម:

១- ស្រុកស្វាយអន្ទរ ចំនួន ​១៨នាក់
២- ស្រុកពាមរក៍ ចំនួន ​៦នាក់
៣-ស្រុកកំពង់ត្របែក ចំនួន ៦នាក់
៤- ស្រុកព្រះសេ្ដច ចំនួន ​៤នាក់
៥- ស្រុកពោធិ៍រៀង ចំនួន ២នាក់
៦- ស្រុកពាមជរ ចំនួន ២នាក់
៧- ស្រុកមេសាង ចំនួន​ ២នាក់
៨- ស្រុកពារាំង ចំនួន ២នាក់
៩- ស្រុកសុីធរកណ្ដាល ចំនួន ២នាក់
១០-ស្រុកបាភ្នំ ចំនួន ១នាក់
១១-ស្រុកកំចាយមារ ចំនួន ១នាក់
១២-ស្រុកកញ្ជ្រៀច ចំនួន ១នាក់
១៣-មកពីរាជធានីភ្នំពេញ ចំនួន ១នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៤៨នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។

ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។
៣ការពារ
– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។
៣កុំ
– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
– កុំប៉ះពាល់គ្នា ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print