ខេត្តបាត់ដំបង ៖ មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយ បណ្តាលឲ្យស្លាប់ម្នាក់ នៅនឹងកកន្លែងកាលពីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២១ នៅលើផ្លូវកក្រាលកៅស៊ូ ត្រង់ចំណុចក្រុមទី១ ភូមិតាតុក២ ឃុំមោង ស្រុកមោងឫស្សី ។
មនមន្រ្តីនគរបាលចរាចរណ៍ស្រុកមោងឫស្សីបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើត ឡើងរវាងម៉ូតូ ១ គ្រឿង ម៉ាក YAMAHA Exciter ធុនសេ ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ វង្ស ភក្តី ភេទប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិឫស្សី១ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង បុកជាមួយនឹងម៉ូតូមួយគ្រឿងទៀតម៉ាក HONDA DREAM ធុនសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ ២០២០ ពាក់ស្លាកលេខ បាត់ដំបង 1AM,8340 អ្នកបើកបរឈ្មោះ ផាន បុណ្យ ភេទប្រុស អាយុ ១៥ ឆ្នាំ រស់នៅភូមិតាតុក២ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង(ស្លាប់)។
យោងតាមប្រភពនៅក្បែរកន្លែងកើតហេតុបានបញ្ជាក់ថា ភាគីម៉ូតូឌ្រីមបានស្លាប់នៅនឹងកន្លែងដោដោយសារតែជិះបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នទើបត្រូវម៉ូតូយ៉ាម៉ាហាដែលកំពុងបើកលឿនបុកតែម្តង ខណៈដែលកំពុងធ្វើដំណើរស្របទិសគ្នា។
ប្រភពដដែលបានឲ្យដឹងទៀតថាសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ឯអ្នករបួសធ្ងន់ក៏បាន បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យស្រុកមោងឫស្សីហើយ។ ដោយឡែក ម៉ូតូពីរគ្រឿង ក៏បានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមោងឫស្សីរង់ចាំដោះស្រាយតាមច្បាប់ពេលក្រោយ៕