កាលពីថ្ងៃទី១៨ខែសីហា ចិនបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង ស៊ីណូហ្វាម សម្រាប់ចាក់ជូនកុមារមានអាយុចាប់ពី ៣ឆ្នាំ-១៧ឆ្នាំ ។ ការសម្រេចខាងលើក្រោយពេលដែលក្រុមហ៊ុនបានធ្វើតេស្ត ដំណាក់កាលទីមួយនិងទីពីររួចរាល់ ដោយមានប្រព័ន្ធសាំុការពារបានយ៉ាងខ្ពស់បំផុត សម្រាប់មនុស្សមានវ័យពីអាយុ៣-១៧ឆ្នាំ។ ប្រសិទ្ធភាពនៃវ៉ាក់សាំង មានដល់ទៅ៩៦,១% ក្រោយចាក់បានទាំងពីរដូស ដោយបានបង្កើតអង់បដិប្រាណខ្ពស់ ជួយទប់ស្កាត់ការឆ្លងរាលដាលនៃកូវីដ-១៩ ។ វ៉ាក់សាំងនោះមិនមានឥទ្ធិពលអាក្រក់ដល់អ្នកប្រើប្រាស់ក្នុងវ័យខាងលើនោះឡើយ។ ការធ្វើតេស្តទទួលបានការត្រួតពិនិត្យ និងតាមដានពីនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងប្រទេសចិន។ តាមការប្រកាសពីក្រុមវេជ្ជសាស្ត្រចិន កុមារមានអាយុចាប់ពី៣ឆ្នាំ-១៧ឆ្នាំ គឺជាក្រុមសំខាន់សម្រាប់ការចាក់វ៉ាក់សាំងដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ -១៩ បានទាំងស្រុង ។ តាមការធ្វើតេស្តដំណាក់កាលទីបី នៅក្នុងប្រទេសអារ៉ាប់រួមកាលពីខែកក្កដាឆ្នាំ២០២០ មានប្រសិទ្ធភាពការពារ ដល់ទៅ ៧២,៥១% ។ ចិនបានចាក់ជូនកុមារចាប់ពីអាយុ៣ឆ្នាំ-១៧ឆ្នាំ តាំងពីដើមខែមិថុនា ឆ្នាំ២០២១ ក្លាយជាប្រទេសដំបូងគេបង្អស់ ដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដល់កុមារ ។ ក្រៅពីនេះប្រទេសអារ៉ាប់រួមក៏បានចាក់វ៉ាក់សាំងជូនកុមារពីអាយុ ៣ឆ្នាំ-១៧ឆ្នាំផងដែរ ។ បច្ចុប្បន្នប្រទេសជាច្រើនក៏បានចាប់ផ្តើមចាក់វ៉ាក់សាំងជូនកុមារ ក្រោយពេលមនុស្សពេញវ័យទទួលបានការចាក់វ៉ាក់សាំងបានច្រើនហើយនោះ៕ដោយ៖ធីរីណា
រូបថត៖AFP/ TTXVN
រូបថត៖IRNA/ TTXVN