ក្រសួង​សុខាភិបាល​ថៃ៖​ អ្នកជំងឺកូវីដ​-១៩​ ចំនួន​៣០១នាក់​ស្លាប់​ក្នុង​មួយថ្ងៃ​,ខណៈរកឃេីញអ្នកឆ្លងថ្មី​ចំនួនជាង​ ២ម៉ឺន​នាក់​

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៍មានថៃ Bangkok Post បានដកស្រង់ចេញផ្សាយពី​ក្រសួងសុខាភិបាលថៃ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១នេះថា​ ត្រឹមរយៈពេលតែ​ ២៤ម៉ោងប៉ុណ្ណោះ​ អ្នកជំងឺកូវីដ​-១៩​ ចំនួន​ ​៣០១នាក់​បានស្លាប់ប្រចាំថ្ងៃ ខ្ពស់បំផុតថ្មីមួយទៀត,ខណៈ​អជ្ញាធរមូលដ្ឋាន​ បន្តរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗ​ មានចំនួន​រហូតដល់ ២០,៩០២ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងដូចគ្នា។

ជាក់ស្ដែង​ក្រសួងសុខាភិបាលថៃ បានគូសបញ្ជាក់ថា​ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ២០,៧៥៤ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង១៤៨ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ​ និងអ្នកជំងឺស្លាប់​នោះ ក៏មានអ្នកជំងឺចំនួន ២២,២០៨នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

គួរបញ្ជាក់ថា បច្ចុប្បន្ន​ប្រទេសថៃ​ រហូតមកទល់ពេលនេះ​ បានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៩៨៩,៨៥៩ករណី ក្នុងនោះមានអ្នកស្លាប់ ៨,៥៨៦នាក់ និងអ្នកជាសះស្បើយឡើងវិញ ៧៧៥,៣២៧នាក់៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print