ថ្នាំញៀន​ជាង​២០០​គីឡូក្រាម​ ដែល​មានតម្លៃ​​២៥​លាន​ដុល្លារ​អាមេរិក​ ត្រូវ​ប៉ូលីស​ហុងកុង​បង្រ្កាប​ និង​រឹបអូស​

ចែករំលែក៖

​អន្តរជាតិ៖ បើតាម​ការបញ្ជាក់​​នៅក្នុង​សន្និសីទកាសែត​មួយ​របស់​​ប៉ូលីស​ហុងកុង​ នៅថ្ងៃ​ព្រហស្បតិ៍​ទី១៩​ ខែសីហា​ ឆ្នាំ​២០២១នេះ​បាន​និយាយថា កម្លាំង​ប៉ូលីស​ផ្នែក​គ្រឿង​ញៀន​ទីក្រុង​ហុងកុង​ បានឃាត់ខ្លួន​មនុស្ស​ និងរឹបអូសថ្នាំញៀន​ជាង​២០០​គីឡូក្រាម​ ដែលមាន​តម្លៃ​ ​១៩៥​លាន​ដុល្លារ​ហុងកុង​(២៥​លាន​ដុល្លារ​អាមេរិក​)​។ ហើយ​នេះគឺជាផ្នែក​នៃ​ការ​ស៊ើប​​អង្កេត​រាប់​ខែ និង​ជា​ការ​បង្រ្កាប​បាន​ថ្នាំញៀន​ច្រើន​បំផុត​ប្រចាំឆ្នាំ​។​

នៅក្នុង​សន្និសីទកាសែត​ដដែល បានបញ្ជាក់បន្ថែមថា​ ថ្នាំញៀន​ដែល​ប៉ូលីស​បង្រ្កាប​ខាងលេីនេះ​​រួមមាន៖ មេតំ​ហ្វេ​តា​មីន​ក្រាម​ចំនួន​១៤៨​គីឡូក្រាម និង​ហេ​រ៉ូ​អ៊ីន​៨៦​គីឡូក្រាម ត្រូវបាន​រកឃើញ​កាលពី​ថ្ងៃ​ពុធទី១៨​ ខែសីហាម្សិលមិញនេះ​ ​នៅក្នុង​អាគារ​ឧស្សាហកម្ម​មួយ​។​ ចំណែក​​ជនសង្ស័យ​​ម្នាក់​ ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នឹង​ត្រូវ​នាំ​ឡើង​តុលាការ​នៅ​ថ្ងៃ​សុក្រ​ទី​២០​ ខែសីហា​ ឆ្នាំ​២០២១ស្អែក​នេះ​ផងដែរ​។

​បន្ថែមពីនេះ​ ប៉ូលីស​ហុងកុង​ ក៏បានបញ្ជាក់ដែរថា​ សម្រាប់​ថ្នាំញៀន​ទាំង​នេះ​ ក៏មានការ​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ជួញដូរ​ថ្នាំញៀន​មួយ​ដែល​ត្រូវបាន​ស៊ើបអង្កេតអស់​រាប់​ខែ​។​ ហើយ​នៅ​ខែ​ឧសភា​ និង​ខែមិថុនាកន្លងទៅនេះ​ ចំពោះ​ការស៊ើបអង្កេតនេះ​ ​បានឈានទៅដល់​ការចាប់ខ្លួន​បុរស​៨​នាក់​ ​និង​ស្ត្រី​៤​នាក់ ដែលសង្ស័យថា ជាអ្នកផលិត​ និង​ជួញដូរ​ថ្នាំញៀន ព្រមទាំង​រារាំង​រំខាន​ដ៏ក្រុមប៉ូលីសក្នុងរង្វង់ប្រតិបត្តិការ​៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print