ភ្នំពេញ, សូមបញ្ជាក់ថាមុននេះបន្តិច! នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ២៣:០៥នាទីយប់ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៣ (GS3- F19) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការជួសជុលជើងហ្វុយស៊ីបខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ចំនួនបីហ្វា និងបំពង់ហ្វុយស៊ីបខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ចំនួនពីរដើម ដែលបានឆេះខូចជាបន្ទាន់ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាប (២)ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (៣)ភូមិស្លែងរលើង សង្កាត់អូរបែកក្អម (៤)ផ្លូវលេខ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
អង្គភាពអគ្គិសនីកម្ពុជាបញ្ជាក់ថា, ក្រុមការងារបច្ចេកទេសកំពុងធ្វើការពិនិត្យ ដើម្បីជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង០០:៣០នាទីយប់រំលងអធ្រាត្រ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១។ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕
ដោយ, សិលា