លោកបណ្ឌិត សុខ ប្រសិទ្ធិ អញ្ជើញចូលរួមក្នុងកម្មវិធីចុះអនុស្សរណៈយោគយល់គ្នារវាង សម្ពន្ធយុវជនអាហារូបករណ៍ (ស២) និង The Eastern University of Management and Technology (UMT) នៃព្រះរាជាណាចក្រថៃ តាមរយៈ (Video Conference) !

ចែករំលែក៖

ភ្នំពេញ, នៅព្រឹកថ្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ លោកបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមប្រឹក្សាភិបាលនៃគណៈកម្មការប្រតិបត្តិសម្ពន្ធយុវជនអាហារូបករណ៍ (ស២) ព្រមទាំងថ្នាក់ដឹកនាំ (ស.យ.អ.ក) បានអញ្ជើញចូលរួមក្នុងកម្មវិធីចុះអនុស្សរណៈយោគយល់គ្នារវាង សម្ពន្ធយុវជនអាហារូបករណ៍ (ស២) និង The Eastern University of Management and Technology (UMT) នៃព្រះរាជាណាចក្រថៃ តាមរយៈ (Video Conference) ដើម្បីបង្កើតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការមានដូចខាងក្រោម៖

– អភិវឌ្ឍវិស័យអប់រំដោយសហការរួមគ្នា
– ផ្លាស់ប្តូរវប្បធម៌ សិល្បៈ និងកីឡាស្របទៅតាមបេសកកម្មរបស់ (ស២) និង (UMT)
– ផ្លាស់ប្តូរព័ត៌មានអប់រំ និងសម្ភារៈសិក្សាដែលមានអត្ថប្រយោជន៍ទៅវិញទៅមក
– រៀបចំអាហារូបករណ៍សម្រាប់និសិ្សត ស្របទៅតាមសេចក្តីប្រកាសរបស់ (UMT)
– ចំណុចផ្សេងៗ

នេះបានបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់របស់ថា្នក់ដឹកនាំស្ថាប័នទាំង២ លើការរួមគ្នាអភិវឌ្ឍធនធានមនុស្ស និងចូលរួមចំណែកក្នុងការជួយបំពេញបន្ថែមនូវចំណងមិត្តភាពរវាងប្រទេសទាំង២ផងដែរ។

ទន្ទឹមនឹងនេះផងដែរ សាកលវិទ្យាល័យគ្រប់គ្រងនិងបច្ចេកវិទ្យាEasternគឺជាគ្រឹះស្ថានអប់រំដែលមានប្រវត្តិយូរលង់នៃការគ្រប់គ្រងការអប់រំអស់រយៈពេលជាង ៧០ ឆ្នាំហើយចាប់តាំងពីស្ថាបនិកលោក ហ្វុង និងលោកស្រី ចនមី ស៊ីតធីថាម បានបើកសាលារៀនថេបអាំនួយ -សាលាស៊ីតធិថាំ សាតស៊ិន និងបានទទួលអាជ្ញាប័ណ្ណ ដោយលោកស្រី ជុតធីម៉ា ជីណារ៉ាត់ អោយផ្លាស់ប្តូរប្រភេទស្ថាប័នអប់រំទៅជាឧត្តមសិក្សា នឹងបានប្តូរឈ្មោះជាវិទ្យាស្ថានប៉ូលីពហុបច្ចេកទេសភូមិភាគឦសានក្នុងឆ្នាំ ១៩៩៩ ហើយបានផ្លាស់ប្តូរជាសាកលវិទ្យាល័យគ្រប់គ្រងនិងបច្ចេកវិទ្យា Eastern នៅឆ្នាំ ២០០៩ ។

បច្ចុប្បន្នសាកលវិទ្យាល័យបានបើកដំណើរការកម្មវិធីសិក្សាចំនួន ២២ មុខវិជ្ជា ចាប់ពីកម្រិតបរិញ្ញាបត្រដល់ថ្នាក់បណ្ឌិត។ សាកលវិទ្យាល័យមានអាគារសិក្សាដែលមានភាពទាន់សម័យជាមួយសំភារៈសិក្សា ជាមួយនឹងបច្ចេកវិទ្យាទំនើប E-Learning, E-registration, etc. ហើយត្រៀមខ្លួនក្លាយជាសាកលវិទ្យាល័យឌីជីថល ដោយផ្តោតលើការគ្រប់គ្រងបច្ចេកវិទ្យា និងជំនាញភាសាអង់គ្លេស នៅភូមិភាគអាស៊ីអាគ្នេយ៍ ដែលជាអត្តសញ្ញាណរបស់សាកលវិទ្យាល័យ៕

...

កែសម្រួលពីផេកលោកបណ្ឌិត សុខ ប្រសិទ្ធិ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print