សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាបើកពិធីអង្គរសាសនាប្រឆាំងការជួញដូរមនុស្ស និងជំងឺរាតត្បាតសកលកូវីដ១៩ ឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ, នៅល្ងាច ថ្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីបើកអង្គរសាសនាប្រឆាំងការជួញដូរមនុស្ស និងជំងឺរាតត្បាតសកលកូវីដ១៩ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

-សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា ថ្លែងបើកពិធីអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស និង ថ្ងៃអង្គារ ៩ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២១
ជំងឺរាតត្បាតសកលកូវីដ -១៩ ឆ្នាំ ២០២១

– សូមថ្វាយបង្គំសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ សម្តេចព្រះសង្ឃនាយក ព្រះសង្ឃនាយករង ព្រះថេរានុត្ថេរៈ ជាទីគោរពសក្ការៈ

– សូមថ្វាយបង្គំ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា និងព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ

– សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធត្រប់ប្រភេទ តំណាគ្រប់និកាយសាសនា

– បងប្អូនជនរួមជាតិជាទីស្រឡាញ់ !

នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃការប្រារព្ធពិធីអន្តរសាសនា ក្រោមប្រធានបទ សូមពិភពលោក រួចផុតពីគ្រោះ នៃជំងឺរាតត្បាតសកលកូវីដ ១៩ និងអំពើជួញដូរមនុស្ស ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីសាមគ្គីភាព និងសុខុដុមនីយកម្មគ្រប់ជាតិសាសន៍ និងជំនឿសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសស្មារតីជួយគាំទ្ររាជរដ្ឋាភិបាលកម្ពុជានៅក្នុង គ្រប់កាលៈទេសៈ ក៏ដូចជាពិភពលោកដើម្បីសេចក្តីសុខក្សេមក្សាន្តនៃមនុស្សជាតិ ។

ចាប់តាំងពីឆ្នាំ ២០១៧ ជារៀងរាល់ឆ្នាំ ព្រះរាជាណាចក្រកម្ពុជាតែងប្រារព្ធពិធីអន្តរសាសនាយ៉ាងអធិកអធម ប្រឆាំងការជួញដូរមនុស្ស ។ កន្លងមក ទូលបង្គំ ខ្ញុំព្រះករុណាខ្ញុំបានប្រគល់ភារកិច្ចនេះជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្សជាតំណាង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ មេដឹកនាំគ្រប់និកាយសាសនា ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំមន្ត្រីរាជការ ពីគ្រប់ក្រសួងស្ថាប័ន អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ សង្គមស៊ីវិល វិស័យឯកជនរាប់ពាន់នាក់ ដើម្បីធ្វើពិធីបួងសួងតាមបែបសាសនា និងប្តេជ្ញាចិត្តរួមគ្នាលុបបំបាត់អំពើជួញដូរមនុស្សក្នុងគ្រប់រូបភាព ។

កម្ពុជាបានផ្អាកការជួបជុំទ្រង់ទ្រាយធំកាលពីឆ្នាំ ២០២០ កន្លងទៅ ដើម្បីអនុវត្តនូវវិធានការបង្ការ ទប់ស្កាត់ និងដោះស្រាយបញ្ហានៃការរាតត្បាតជំងឺកូដ ១៩ ចូលក្នុងសហគមន៍ ។ នៅឆ្នាំ ២០២១ នេះ វិបត្តិកូវីដ ១៩ នៅតែបន្តឆ្លងរាតត្បាត ចំណែកការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែននានា ក៏កំពុងត្រូវបានជនឆ្លៀតឱកាសប្រើគ្រប់មធ្យោបាយទាញយកផលចំណេញពីស្ថានភាពដ៍លំបាកនេះ ។ ទូលបង្គំ ខ្ញុំព្រះករុណាខ្ញុំ យល់ថា វេទិកាអន្តរសាសនាត្រូវតែរៀបចំតាមតឆ្លងថ្មី ដើម្បីក្រើនរំលឹកផ្នែកស្មារតីដល់ប្រជាជនគ្រប់ជាតិសាសន៍ និងជំនឿសាសនាក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាប្រជាជននៅលើពិភពលោក ដើម្បីផ្លាស់ប្ដូរ ហើយ សម្របខ្លួនតាមបែបគន្លងថ្មីក្នុងសម័យកូវីដ ជាមួយនឹងការប្រកាន់ខ្ជាប់នូវស្មារតីមនុស្សធម៌ សន្តោសប្រណី យកចិត្តទុកដាក់ដល់អាយុជីវិត និងសេចក្ដីថ្លៃថ្នូរនៃមនុស្សជាតិគ្រប់ជាតិសាសន៍ និងជំនឿសាសនា ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ទូលបង្គំ ខ្ញុំព្រះករុណាខ្ញុំមានមោទនភាពចំពោះការរក្សាបាននូវភាព សុខុដុមរមនានៃគ្រប់ជំនឿសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈកិច្ចសហការយ៉ាងសកម្ម ជាពិសេស ការអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវវប្បធម៌ចែករំលែកពុំចេះរីងស្ងួត ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងគ ដ៍លំបាកនេះ ។

បញ្ជាក់: ខាងក្រោមនេះ គឺជាសុន្ទរកថាទាំងស្រុងរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីបើកអង្គរសាសនាប្រឆាំងការជួញដូរមនុស្ស និងជំងឺរដ្ឋបាលសកលកូវីដ១៩ ឆ្នាំ២០២១៕

...


ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print