ចេញពីគុកបាន២ខែឃើញម៉ូតូអ្នកភូមិទុកចោលលួចសាជាថ្មីម្ចាស់តាមទាន់ចូលគុកជាលើកទី២

ចែករំលែក៖

ខេត្តស្វាយរៀងៈជនសង្ស័យទើបតែចេញពីគុកម្នាក់ត្រូវសមត្ថកិច្ចជាប់ចូលគុកសាជាថ្មីបន្ទាប់ពីលួចម៉ូតូរបស់ប្រជាពលរដ្ឋបានមួយថ្ងៃហើយត្រូវបានម្ចាស់ប្រទះឃើញនៅកែងផ្សារជីភូសង្កាត់ព្រៃអង្គុញ​ ក្រុងបាវិតកាលពីវេលាម៉ោង២រសៀលថ្ងៃទី២៦ខែមីនាឆ្នាំ២០១៦។
សមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថាជនសង្ស័យឈ្មោះ សឿន ចាន់រ៉ា ភេទប្រុសអាយុ៣០ឆ្នាំមុខរបរមិនពិតប្រាកដ(ទើបចេញពីពន្ធធានាខេត្តស្វាយរៀងបានពីរខែ)មានទីលំនៅភូមិកំពោតស្គា សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
យោងតាមពាក្យបណ្ដឹងរបស់ម្ចាស់ម៉ូតូឈ្មោះ កឹម សាផាត ភេទប្រុស២៤ឆ្នាំ មានទីលំនៅភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀងបានប្រាប់ថានៅថ្ងៃទី២៥ ខែមីនាឆ្នាំ២០១៦ វេលាម៉ោង១២ៈ០៥នាទីនៅចំនុចផ្ទះជួល មានទីតាំងស្ថិតក្នុងភូមិបាវិតកណ្តាលសង្កាត់បាវិតក្រុងបាវិតមានមានករណីចោរលួចម៉ូតូម៉ាក MSX ពាក់ផ្លាកលេខស្វាយរៀង 1I .3919 របស់គាត់លុះរហូតដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង១៣ៈ៤៥នាទី ខណះរូបគាត់ក៏បានប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូរបស់ខ្លួនដោយធ្វើដំណើរពីកើតទៅលិចនៅម្ដុំផ្សារជីភូក្រោយមកខ្លួនក៏បានស្រែកអោយគេជួយហើយក៍បានរាយការណ៍ប្រាប់សមត្ថកិច្ចដែលប្រចាំការគោលដៅក្បែផ្សារខាងលើទើបសមត្ថកិច្ចបានដេញតាមចាប់បានតែម្ដង។
បច្ចប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនដើម្បីកសាងសុំនុំរឿងចាត់ការតាមច្បាប់។

image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print