បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធជួញដូរគ្រឿងញៀនទម្ងន់១១.៤៦ក្រាម

ចែករំលែក៖

ខេត្តសៀមរាប៖  នៅព្រឹកថ្ងៃទី២១ ខែ សីហានេះ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់បន្ទាប់ពីសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំខណ:បង្ក្រាបបាន នៅចំណុចលំនៅដ្ឋានមួយកន្លែងស្ថិតនៅភូមិ ស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ កន្លងមកនេះ។

សមត្ថកិច្ចនគរបាលបង្រ្កាបគ្រឿងញៀនបានឲ្យដឹងថាជនសង្ស័យឈ្មោះ ចៀន សម្បត្តិ ភេទប្រុស ឆ្នាំកំណើត ១៩៩៥ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ។
ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេះ សមត្ថកិច្ចដកហូតវត្ថុតាងបានរួមមានៈម្សៅមេតំហ្វេតាមីនចំនួន២៣កញ្ចប់ ស្មើនឹងទម្ងន់ ១១.៤៦ក្រាម(ទម្ងន់សុទ្ធ) សម្ភារៈវេចខ្ចប់មួយចំនូនឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ និងទូរស័ព្ទដៃចំនួន០១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានការិយាល័យជំនាញបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបរួចហើយ៕

...


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print