ខេត្តបាត់ដំបង ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព និងប៉ុស្តិ៍នគរបាលរដ្ឋបាលសិរីមានជ័យ បានចុះអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួនលេខ៥៨៦ ត.ព្រ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ចេញដោយលោក ឃី ឆៃ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង ដោយឃាត់ជនជាប់ចោទម្នាក់យកទៅចាត់ការតាមច្បាប់។
ការឃាត់ខ្លួនជាប់ចោទខាងលើនេះប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៨ និង០៥នាទី នៅចំណុចក្រុមទី១០ ភូមិអូរកណ្តោល ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង
សមត្ថកិច្ចបានឲ្យដឹងថា ជនជនជាប់ចោទនេឈ្មោះ ជុយ សុខៃ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ៥៩២ ក្រុមទី១០ ភូមិអូរចំណិប ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង ពីបទលួច ប្រព្រឹត្តកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ។
ជនត្រូវចោទខាងលើ បច្ចុប្បន្នត្រូវបានកម្លាំងការិយាល័យជំនាញរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងអនុវត្តបន្តតាមនីតិវិធី ៕